ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​កើនឡើង​ជាង​3​ម៉ឺន​នាក់ ក្រសួងមហាផ្ទៃ​​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​កើនឡើង​សរុប​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ខណៈ​ពី​មុន​អ្នកទោស​មាន​តែ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ គឺ​កើនឡើង​ទ្វេរ​ដង​ដែល​តម្រូវ​ឲ្យ​ក្រសួងមហាផ្ទៃ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បន្ថែម​ក្នុង​ពេល​នេះ ។ ក្នុង​ឱកាស​កាត់​វិញ្ញាសា​រដាក់​ឲ្យ​ដំណើរការ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ក្រប​ខណ្ឌ​ក្រ​សូ​ង​មហាផ្ទៃ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​កើនឡើង​សរុប​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ខណៈ​ពី​មុន​អ្នកទោស​មាន​តែ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ គឺ​កើនឡើង​ទ្វេរ​ដង​ដែល​តម្រូវ​ឲ្យ​ក្រសួងមហាផ្ទៃ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បន្ថែម​ក្នុង​ពេល​នេះ ។

ក្នុង​ឱកាស​កាត់​វិញ្ញាសា​រដាក់​ឲ្យ​ដំណើរការ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ក្រប​ខណ្ឌ​ក្រ​សូ​ង​មហាផ្ទៃ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ី​ម សន្ធរ​ម៉ុ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក អ៊ួ​ង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ដោយសារ​ចំនួន​អ្នកទោស​មានការ​កើនឡើង​ខ្លាំង​គឺ​កើនឡើង​ទ្វេរ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​មុន​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទើប​ក្រសួងមហាផ្ទៃ​ធ្វើការ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បន្ថែម ។

ចាប់តាំងពី​ឆ្នាំ​២០០២​កន្លង​មក​មានការ​ជ្រើសរើស​ដែរ​តែ​មាន​ចំនួន​តែ​ពី​៦០​ទៅ​៧០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្នាំ​នេះ​ជ្រើសរើស​រហូត​ដល់​៦៥៣​នាក់ ក្នុង​នោះ​ប្រឡង​កាលពី​ខែមករា ដើមឆ្នាំ​២០១៨​នេះ​ជ្រើស​បាន​ចំនួន​៣៥០​នាក់ និង​ប្រឡង​ក្នុង​ពេល​នេះ​ចំនួន​៣០៣​នាក់​បន្ថែម​ទៀត ។

លោក អ៊ួ​ង ច​ន្ធី បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ពិត​កង្វះខាត​ទាំង​អគារ និង​អនុរក្ស​ជា​ច្រើន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជ្រើស​យក​អនុរក្ស​ពន្ធនាគារ​ដើម្បី​បំពេញបន្ថែម​នៅ​ទីតាំង​ដែល​ចាំបាច់​មុនគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ