ខ្លាំង​បាត់ ! ចាក់​១​សង​១៥០ បើ Man Utd ក្លាយជា​ជើងឯក​នៅ​ក្នុង​លី​គ​រដូវ​កាល​នេះ


ក្រោយ​ពី​ចប់​ការ​ប្រកួត​ដ៏​អស្ចារ្យ​រវាង​ក្លិប​មេឃ​ខៀវ Manchester City និង​ក្លិប​បិសាច​ក្រហម Manchester United នៅ​ក្នុង​ទីលាន​ប្រកួត Etihad Stadium កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា កន្លង​មក ក្លិប Man City ឈ្នះ​ក្លិប Man Utd ក្នុង​លទ្ធផល​៣-១ ត្រូវ​បាន​ក្រុមហ៊ុន​ភ្នាល់​ស្របច្បាប់​របស់​អង់គ្លេស​«Ladbrokes» សំលឹង​ឃើញ​ថា ឱកាស​ដែល​ក្លិប​បិសាច​ក្រហម​នឹង​ដណ្ដើម​ជើងឯក​ក្នុង​រដូវ​កាល​នេះ​ហាក់ដូចជា​ដាច់​ឆ្ងាយ ។​

​ក្រោយ​ពី​ការ​ប្រកួត​ក្នុង​លី​គ​កន្លង​ផុត​បាន​១២ លើក ប៉ុន្តែ​ក្លិប Man Utd ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho នៅ​តាម​ពីក្រោយ​ក្លិប Man City ស្ថិត​នៅ​កំពូល​តារាង​ចំនួន​១២​ពិន្ទុ ធ្វើ​ឲ្យ​ឱកាស​របស់ Man Utd និង Liverpool ក្នុង​ការ​ប្រជែង​យក​ជើងឯក​ហាក់ដូចជា​អស់សង្ឃឹម ។​

«Ladbrokes» បាន​ផ្ដល់​អត្រា​ភ្នាល់​ក្លាយជា​ជើងឯក​នៅ​ក្នុង​លី​គ​របស់​ក្លិប Man Utd គឺ​ចាក់​១​សង​១៥០​មិន​បញ្ចូល​ទុន ។ ក្រៅពី​នេះ​ក៏​មាន​តម្លៃ​ភ្នាល់​ផ្សេង​ទៀត​ប្រសិនបើ​ក្លិប​នេះ​ជាប់​៤​លំដាប់​កំពូល​ដំបូង​ក្នុង​លី​គ មាន​អត្រា​ភ្នាល់​ចាក់​១​សង​១០ មិន​បញ្ចូល​ដើមទុន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ