ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​លោក​នេះ​គ្មាន​ទីណា​ដែល​បុគ្គល​បាប​ឋិត​នៅ​ហើយ​បាន​សុខ​នោះ​ឡើយ

5 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះពុទ្ធ​ទ្រង់​សម្តែង​គាថា​ប្រារព្ធ​សុ​ប្ប​ពុទ្ធ​រាជ​ជា​បិតាក្មេក​ថា បុគ្គល​ណា​ជា​អ្នក​ធ្វើបាប​កម្ម ទោះជា​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​អាកាស​ក្តី នៅ​នា​កណ្តាល​សមុទ្រ​ក្តី ទៅ​សម្ងំ​នៅ​ក្នុង​រូងភ្នំ​ក្តី ក៏​មិន​អាច​រួច​ចាក​ពី​អំពើអាក្រក់​នោះ​បាន​ឡើយ ព្រោះ​គ្មាន​ភូមិ ប្រទេស​ណា​ដែល​បុគ្គល​បាប​ឋិត​នៅ​ហើយ​អាច​រួច​ចាក​បាបកម្ម​បាន​ទេ ។…

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះពុទ្ធ​ទ្រង់​សម្តែង​គាថា​ប្រារព្ធ​សុ​ប្ប​ពុទ្ធ​រាជ​ជា​បិតាក្មេក​ថា បុគ្គល​ណា​ជា​អ្នក​ធ្វើបាប​កម្ម ទោះជា​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​អាកាស​ក្តី នៅ​នា​កណ្តាល​សមុទ្រ​ក្តី ទៅ​សម្ងំ​នៅ​ក្នុង​រូងភ្នំ​ក្តី ក៏​មិន​អាច​រួច​ចាក​ពី​អំពើអាក្រក់​នោះ​បាន​ឡើយ ព្រោះ​គ្មាន​ភូមិ ប្រទេស​ណា​ដែល​បុគ្គល​បាប​ឋិត​នៅ​ហើយ​អាច​រួច​ចាក​បាបកម្ម​បាន​ទេ ។

ត្រង់នេះ​លោក​ចង់​បញ្ជាក់​ថា បាប​ជា​អំពើអាក្រក់ ដែល​បុគ្គល​គួរ​ខ្លាចរអា ចៀស​ឱ្យ​ឆ្ងាយ និង​មិន​គួរ​មើលងាយ​ថា​បាប​មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ ប្រៀប​ដូច​បំពង់​ទឹក​រមែង​ពេញ​ដោយ​តំណក់ទឹក​ដែល​ស្រក់​ចុះ​មក​ម្តង​មួយ​តក់​ម្តង​មួយ​តក់​បាន យ៉ាងណាមិញ បុគ្គល​ល្ងង់ខ្លៅ​កាល​សន្សំ​បាប​សូ​ម្បី​តែ​បន្តិច​ម្តង​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​អំពើអាក្រក់​បាន​ក៏​យ៉ាងនោះ​ដែរ ។

ចំណែកឯ​បុគ្គល​ដែល​ខ្លាច​បាប​រមែង​ចៀសវាង​នូវ​បាប​ទាំងឡាយ ប្រៀប​ដូច​បុរស​ប្រាថ្នា​រស់​ដោយ​មិន​ពាល់​ថ្នាំ​ពិស​ក៏​ដូច្នោះ​ដែរ ។

ពិត​ហើយ​បើ​បាតដៃ​មិន​មាន​ដំបៅ​ទេ បុគ្គល​គប្បី​កាន់​យក​ថ្នាំ​ពិស​ដោយ​ដៃទទេ​បាន ហើយ​ថ្នាំ​ពិស​នោះ​នឹង​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​បាតដៃ​ដែល​គ្មាន​ដំបៅ​បាន​ឡើយ យ៉ាងណាមិញ​បាប​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​មិន​បាន​ប្រព្រឹត្ត​អាក្រក់​ក៏​យ៉ាងនោះ​ដែរ ។