ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ​សម្តេច​តេ​ជោ ​បដិសេធ​ជា​ថ្មី​«​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​បោះទីតាំង​ឈរជើង​នៅ​កម្ពុជា​ទេ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​១៩ វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​បដិសេធ​ជា​ថ្មី​ថា ប្រទេស​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ណា​បោះទីតាំង​ឈរជើង​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​១៩ វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​បដិសេធ​ជា​ថ្មី​ថា ប្រទេស​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ណា​បោះទីតាំង​ឈរជើង​នោះ​ទេ ។

សម្តេច​បាន​ថ្លែង​បដិសេធ​ម្តងទៀត នា​ពេល​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា​«​កងទ័ព​បរទេស ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ គឺជា​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ។ ឥឡូវនេះ​យើង​មាន​តែ​កងទ័ព​របស់​យើង​ដែល​បញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស​តែ​ប៉ុណ្ណោះ ។ ឯ​នៅ​កម្ពុជា​ខ្ញុំ​ទទួលស្គាល់​ថា វា​មាន​កងទ័ព​បរទេស ។ ប៉ុន្តែ​អ្នក​ទាំងនោះ គឺជា​អនុព័ន្ធយោធា​នៅ​តាម​ស្ថានទូត​នានា​តែ​ប៉ុណ្ណោះ ។ គ្មាន​កងទ័ព​បរទេស សម្រាប់​ការ​ប្រយុទ្ធ​នោះ​ទេ​» ។

មុន​ការ​ថ្លែងការណ៍​បដិសេធ​រឿង​ចោទប្រកាន់​ពី​សារព័ត៌មាន​បរទេស​ដែល​បាន​ផ្សព្វផ្សាយ​ថា​មានការ​បោះទីតាំង​មូលដ្ឋានទ័ព​ចិន​លើ​ទឹកដី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​នឹង​សរសេរ​លិខិតបញ្ជាក់​ពី​រឿង​នេះ​ជូន​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក Mike Pence ពី​ជំហរ​របស់​កម្ពុជា​ដែល​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ​មក​ដាក់​ទ័ពជើងទឹក ជើង​គោក ឬ​ជើង​អាកាស នៅ​លើ​ទឹកដី​កម្ពុជា​ជា​ដាច់ខាត ។​សម្តេច​តេ​ជោ នាយ​រក​ដ្ឋ​មន្ត្រី​កម្ពុជា​បាន​បន្ថែម​ទៀត​ថា មាន​កងទ័ព​បរទេស​ខ្លះ​ដែល​មក​ធ្វើ​ជា​ជំនាញការ​យោធា​ដោះ​មីន​យោធា​ចា​រ្យ​ដោះ​មីន ដែល​ភាគច្រើន​ដូច​ជា មក​ពី​ឥណ្ឌា​ក៏​មាន បារាំង អា​មេ​រិ​ក ក៏​មាន​ដូច​គ្នា ហើយ​យើង​ទទួលស្គាល់​ថា សព្វ​ថ្ងៃនេះ​មាន​សិក្ខាកាម​បរទេស រាប់​ទាំង​មក​ពី​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​កៀក​នឹង​អា​មេ​រិ​ក​ឯណោះ​មក​រៀនសូត្រ​នៅ​កម្ពុជា​នេះ សម្រាប់​វិស័យ​ដោះ​មីន ។ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា «​ខ្ញុំ​សូម​បញ្ជាក់​សា​ជា​ថ្មី កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​មិន​ថា ជើង​ទឹក ជើង​គោក ឬ​ជើង​អាកាស​នោះ​ទេ ។

យើង​ទាត់​ចោល​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​បំភ្លៃ​នូវ​ការ​ពិត ។ យើង​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ ហើយ​ខ្ញុំ​នឹង​ធ្វើ​លិខិត​ជូន​ទៅ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence ដើម្បី​ឲ្យ​គាត់​ច្បាស់​អំពី​បញ្ហា​នេះ ហើយ​ស្អែក​ខ្ញុំ​នឹង​ជួប​ទូត​សហរដ្ឋអាមេរិក William Heidt ដែល​គាត់​លា ខ្ញុំ​នឹង​បញ្ជាក់​ប្រាប់​គាត់​ពីរ​បី​ម៉ាត់​បន្ថែម ។ តែ​យល់​ល្អ​គួរ​កុំ​និយាយ​ល្អ​ជាង ព្រោះ​ខ្ញុំ​មិន​ចង់​ទាស់​គ្នា នៅ​ពេល​ដែល​បែក​គ្នា​ទេ ។ ខ្ញុំ​មិន​ចង់​យក​ការ​សន្ទនា​ណាមួយ​ដែល​វា​មាន​ភាព​ជូរ​ចត់​នៅ​ពេល​ដែល​ចាកចេញ​នោះ​ទេ ។ ដូច្នេះ​សង្ឃឹមថា លោក Heidt ដែល​គាត់​ចេះ​ខ្មែរ​ដែរ​នោះ​អាច​នឹង​មើល​នូវ​សេចក្តីថ្លែងការណ៍​របស់ខ្ញុំ​នៅ​ពេល​នេះ​»​។

សូម​រម្លឹក​ថា​ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​សារព័ត៌មាន​បរទេស​ជា​ភាសា​អង់គ្លេស​មួយ​មានឈ្មោះ​ថា Asia Times បាន​សរសេរ​ផ្សព្វផ្សាយ​នូវ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយ​» ដែល​ខ្លឹមសារ​សំខាន់​នៃ​អត្ថបទ​នេះ​បាន​សរសេរ​ចោទប្រកាន់​ថា ចិន​បាន​បោះទីតាំង​មួល​ដ្ឋា​ន​ទ័ព​នៅ​ទឹកដី​ខេត្តកោះកុង​ដែល​ផ្នែក​មួយ​នៃ​ដី សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ Union Development Group (UDG) របស់​ចិន​ដែល​អភិវឌ្ឍ​គម្រោង​ទេសចរណ៍​ខ្នាត​ធំ​ឈ្មោះ «​តារា​សាគរ​» នៅ​ខេត្តកោះកុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ