ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​បន្ត​គ្នា​! បុក​រថយន្ត​ផ្លោង​ផ្ទប់​នឹង​កញ្ចក់ មួយទៀត​កិន​បន្ថែម​ខ្ទាត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រលប់​ពី​លេង​ផ្ទះ​ម្តាយ​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ​នៅ​ព្រែក​ហូ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​កណ្តាលផ្លូវ​របួសធ្ងន់​ដេក​ដួល​​លើ​ផ្លូវ តែ​ជា​អកុសល​ក៏​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​រង​គ្រោះ​ក្នុង​ល្បឿន​​លឿន​បុក​បន្ថែម​មួយ​តង់​ទៀត​ធ្វើ​ឱ្យ​ខ្ទាត​ម៉ូតូ​ជាង​១០០​ម៉ែត្រ និង​កិន​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ រថយន្ត​នោះ​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រលប់​ពី​លេង​ផ្ទះ​ម្តាយ​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ​នៅ​ព្រែក​ហូ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​កណ្តាលផ្លូវ​របួសធ្ងន់​ដេក​ដួល​​លើ​ផ្លូវ តែ​ជា​អកុសល​ក៏​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​រង​គ្រោះ​ក្នុង​ល្បឿន​​លឿន​បុក​បន្ថែម​មួយ​តង់​ទៀត​ធ្វើ​ឱ្យ​ខ្ទាត​ម៉ូតូ​ជាង​១០០​ម៉ែត្រ និង​កិន​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ រថយន្ត​នោះ​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កង ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ សង្កាត់​ព្រែក​ហូរ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​កណ្ដាល ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1G 8233 ខូចខាត​ទាំងស្រុង​។ ចំណែក​​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM 8233 បើកបរ​ដោយ​នារី​ម្នាក់​ឈ្មោះ លន់ ស​ក្ត​តា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​144Eo ផ្លូវ​១៧ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​រថយន្ត​បង្ក​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ពី​អ្នក​បានឃើញ​ហេតុការណ៍​និយាយ​ថា មុន​កើតហេតុ​គឺ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ជែង​គេឯង​ពេញ​ផ្លូវ លុះ​មក​ដល់​កន្លែង​កើត​ហេតុ ស្រាប់តែ​រ៉េ​ទៅ​បុក​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ចំ​កង់​ឆ្វេង​រថយន្ត​ពេញ​ទំហឹង បណ្តាល​ឱ្យ​ដាច់​កាឡេ​កង់ ហើយ​អ្នកបើកបរ​ម៉ូតូ​ផ្លោង​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្វើ​ឱ្យ​ខ្ទាត​មក​កណ្តាលផ្លូវ​រង​របួសធ្ងន់​ដេក​ដួល​លើ​ផ្លូវ ។

អ្នក​ឃើញ​ហេតុការណ៍​បន្ត​ទៀត​ថា ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​រង​គ្រោះ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​កិន​ជន​រង​គ្រោះ​បន្ថែម​ទៀត​ឱ្យ​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ថែម​ទាំង​បុក​ម៉ូតូ​នោះ​ទៀត បណ្តាល​ឱ្យ​ប៉ើង​ជាង​១០០​ម៉ែត្រ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ភ្លាម​ៗ​រថយន្ត​បង្ក​នោះ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

បន្ទាប់​ពី​កើតហេតុ​រថយន្ដ​កាម​រី​បា​ឡែ​ន​បាន​ត្រឹមតែ​រង​គ្រោះ​ជំនួស​គេ ទាំង​ម៉ូតូ​ជា​អ្នក​បើក​ទៅ​បុក​រថយន្ត​ខ្លួន ហើយ​រថយន្ត​ដែល​មិន​ចាំ​ម៉ាក​នោះ​ជា​អ្នក​កិន និង​បុក​បន្ថែម​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​នោះ​រត់គេច​ខ្លួន​បាត់​ស្រមោល​រួចខ្លួន​។ ក្រោយ​កើតហេតុ​សព​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគ​បាលច​រាច​ណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ