ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ​ អត់​តម្រុយ​ចោរ​គាស់​​​​អស់​ជាង​​៤០​ម៉ឺន​ដុល្លារ​…​​បែរខំ​ដំឡើង​ភ្លើង​និង​កាមេរ៉ាឡើង​​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​៤​ថ្ងៃ​មក​ហើយ ចោរ​ដែល​ធ្វើ​សកម្មភាព​គាស់​ហាង​លក់​មាស ប្លា​ទី​ន​នៅ​ផ្សារ​សាមគ្គី​អស់​ជាង​៤០​ម៉ឺន​ដុល្លារ​នោះ​ ពុំ​ទាន់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ និងក្រុម​គ្រួសារ​កំពុង​តែ​ទន្ទឹងរង់ចាំ ។ អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​នោះ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​៤​ថ្ងៃ​មក​ហើយ ចោរ​ដែល​ធ្វើ​សកម្មភាព​គាស់​ហាង​លក់​មាស ប្លា​ទី​ន​នៅ​ផ្សារ​សាមគ្គី​អស់​ជាង​៤០​ម៉ឺន​ដុល្លារ​នោះ​ ពុំ​ទាន់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ និងក្រុម​គ្រួសារ​កំពុង​តែ​ទន្ទឹងរង់ចាំ ។

អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​នោះ ភ្លើង​និង​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រធាន​ផ្សារ​មុន​ដែល​បំពាក់ ហើយ​បាន​កាត់​ផ្កា​ច់ ​ដោយ​លោក ថោ​ង ថង ប្រធាន​ផ្សារ​ដែល​ទើបតែ​ឡើង​ថ្មី​នោះ ពេល​នេះ​បាន​បំពាក់​ឡើង​វិញ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​អាជីវករ​និយាយ​ទាំង​បញ្ឈឺ​និង​ចំអក​ថា​ «​ពេល​ចោរលួច ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​ខំរៀន​» ។

ទន្ទឹម​នោះ ក្រុម​អាជីវករ​ក៏​បាន​វាយប្រហារ​ធ្ងន់​ៗ​ថា ចាប់តាំងពី​លោក ថោ​ង ថង មក​កាន់​ជា​ប្រធាន​ផ្សារ​មក​សេវា សន្តិសុខ​ទារ​ឡើងថ្លៃ តែ​គ្មាន​សុវត្ថិភាព​ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ភាព​កក់ក្តៅ​នោះ​ទេ ។ ដោយឡែក​វិញ បណ្តោយ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​តាម​ដងផ្លូវ​ខាងជើង​ផ្សារ ហើយ​គិតតែ​ពី​ឲ្យ​សន្តិសុខ ដើរ​ប្រមូលប្រាក់​ពី​អា ជីវករ​លក់ដូរ​ បង្ក​ឲ្យ​កកស្ទះ​និង​ក្តៅក្រហាយ​ពី​អ្នកដំណើរ ។

គួរ​បញ្ជាក់​ថា ហាង​លក់​មាស ប្លា​ទី​ន យីហោ នាង ហាង​មាស ប្លា​ទី​ន មាន​លក់​គ្រឿងអលង្ការ ​ធ្វើ​ពី​មាស ប្លា​ទី​ន ត្បូង​គ្រប់​ប្រភេទ ត្រូវ​បាន​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​កាត់​សោ​ទ្វារ ​និង​ទូដែក​ប្រមូល​យក​គ្រឿង អលង្ការ​ហ្មត់ ​គិត​ជា​ប្រាក់​អស់​ប្រមាណ​៤០​ម៉ឺន​ដុល្លារ ។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ខណៈ​ពេល​ដែល​ម្ចាស់​ធ្វើ​ដំណើរ​ទៅ​បើកហាង​លក់ដូរ ។

ម្ចាស់ហាង​ដែល​ត្រូវ​ចោរ​គាស់​នោះ​ ឈ្មោះ ជា ធឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡេ​ង ស៊ី
​ណែ​ត ហៅ​នាង អាយុ​៣៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ ២៦១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។
តាម​ម្ចាស់​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច រូប​គាត់​រួម​ទាំង​ភរិយា ព្រមទាំង​ម្តាយ​ ក៏​បាន​រៀបចំ​យក​គ្រឿងអលង្ការ​ដាក់​ក្នុង​ស្បោង រួច​យក​ទៅ​ដាក់​ក្នុង​ទូដែក​សុវត្ថិភាព រួច​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ ។

លុះ​ព្រឹក​ឡើងវេលា​ម៉ោង​ប្រមាណ​៨​ និង​៣០​នាទី​ព្រឹក ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​ហាង​លក់ដូរ​ដូច​ធម្មតា​វិញ ស្រាប់តែ​ឃើញ​ទ្វារ​រ៉ូ​ត​មុខ ចំហ ហើយ​ចូល​ទៅ​មើល​ទូដែក​កែ​ច្នៃ ត្រូវ​បាន​ចោរ​កាត់​សោ​យក​គ្រឿងអលង្ការ​នោះ​រួម​មាន​មាស ប្លា​ទី​ន​ដាំ​ត្បូង ពេជ្រ​មាន​តម្លៃ​គិត​ជា​ប្រាក់​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​ទៅ​បាត់​ដោយ​សុវត្ថិ ភាព ។ ចាប់តាំងពី​ថ្ងៃ​កើតហេតុ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា រយៈពេល​៤​ថ្ងៃ​មក​ហើយ សមត្ថកិច្ច​ពុំ​ទាន់​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ មក​ចាត់ការ​តាម​ច្បាប់​នៅឡើយ ។

ទោះបី​យ៉ាងណា​ក្តី សមត្ថកិច្ច​ខណ្ឌទួលគោក​ និង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ កំពុង​តែ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ តាម​រយៈ​ការ​ឆែកឆេរ​កា​មេ​រា​៉​សុវត្ថិភាព ​ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​គាស់​កាត់​សោ​ទូដែក​លួច​នេះ ចោរ​មាន​គ្នា​ចាប់ពី​ពីរ​នាក់​ឡើង​ទៅ ហើយ​ជិះ​រថយន្ត​មួយ​គ្រឿង​ធ្វើ​សកម្មភាព​លួច​នៅ​កំឡុង​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ ។ តាម​រយៈ​ការ​ឆែកឆេរ​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ​សមត្ថកិច្ច​បានឃើញ​មុខ​ជនសង្ស័យ​ហើយ កំពុង​តែ​តាម​ប្រមាញ់​នៅឡើយ ៕ ​

អត្ថបទសរសេរ ដោយ