ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​ហើយ​…​ដែល​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ដុះ​ស្លែ​ជ្រក​ក្រោម​ស្លាក​មាន​អាជ្ញាប័ណ្ណ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទីតាំង​សិប្បកម្ម​គ្រឿងសង្ហារិម​ពី​ឈើ​ប្រណីត ដែល​ជ្រក​ក្រោម​ច្បាប់​អាជីវកម្ម​មួយ​កន្លែង​ក្នុង​ចំណោម​ទីតាំង​ជា​ច្រើន​កន្លែង ដែល​កំពុង​លួច​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​សំបូរ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ពិនិត្យ​និង​មាន​វិធានការ​បង្ក្រាប ។ ក្រុម​មន្ត្រី​និយាយ​ថា ទីតាំង​សិប្បកម្ម​ធំ​ៗ​ចំនួន​៣​ ដែល​ធ្វើ​អាជីវកម្ម​នៅ​ក្នុងភូមិ…

ខេត្តក្រចេះ ៖ ទីតាំង​សិប្បកម្ម​គ្រឿងសង្ហារិម​ពី​ឈើ​ប្រណីត ដែល​ជ្រក​ក្រោម​ច្បាប់​អាជីវកម្ម​មួយ​កន្លែង​ក្នុង​ចំណោម​ទីតាំង​ជា​ច្រើន​កន្លែង ដែល​កំពុង​លួច​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​សំបូរ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ពិនិត្យ​និង​មាន​វិធានការ​បង្ក្រាប ។

ក្រុម​មន្ត្រី​និយាយ​ថា ទីតាំង​សិប្បកម្ម​ធំ​ៗ​ចំនួន​៣​ ដែល​ធ្វើ​អាជីវកម្ម​នៅ​ក្នុងភូមិ ខាងក្រោយ​វត្ត​វិហារ​សសរ​១០០ ក្បែរ​ទីប្រជុំជន​ស្រុក​សំបូរ ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដឹកនាំ​ដោយលោក ជា សុ​ភក្ត្រ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​មាន​វិធានការ​បង្ក្រាប​១​ទីតាំង​ដែល​ធំ​ជាងគេ ។

ក្រុម​មន្ត្រី​និយាយ​ទៀត​ថា ប្រតិបត្តិការរបស់​ក្រុម​សមត្ថកិច្ច ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ជ្រក​ក្រោម​​រូបភាព​មានច្បាប់​អាជីវកម្មនេះ បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ក្នុង​នោះ​ មាន​ឈើ​ប្រណីត​ចម្រុះ​ចំនួន​រាប់រយ​កំណាត់ ត្រូវ​បាន​សម្រេច​រឹបអូស​នាំ​យក​មក​រក្សា​ទុក​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។
ប្រភព​ព័ត​មាន​និយាយ​ថា បើ​ទោះបី​ជាទីតាំង​សិប្បកម្ម​ទាំងនេះ​មានច្បាប់​អនុញ្ញាត​ក៏​ពិតមែន តែ​ឈើ​ដែល​នាំ​ចូល​សម្រាប់​កែ​ច្នៃ​ទាំងនោះ គឺ​សុទ្ធ​សឹង​ជា​ឈើ​ដែល​មាន​ប្រភព​មក​មិន​ស្របច្បាប់​នោះ​ទេ ។

ពលរដ្ឋ​នៅ​ស្រុក​សំបូរ​និយាយ​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​ទូក និង​តាម​រថយន្ត ម៉ូតូ សុទ្ធ​សឹង​ជា​ឈើ​ប្រណីត​ចំនួន​រាប់​សិប​មែ​៉​ត្រ​គូប ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​សិប្បកម្ម​ធំ​ៗ​មួយ​ចំនួន​ខាងលើ ដើម្បី​កែ​ច្នៃ ។ពល​រដ្ឋ​និយាយ​ទៀត​ថា នេះ​ជា​លើក​ទី​១ហើយ ដែល​សមត្ថកិច្ច​មាន​វិធានការ​បង្ក្រាប ទីតាំង​សិប្បកម្ម​ដុះ​ស្លែ​ជ្រក​​ក្រោម​ស្លាក​មាន​អាជ្ញាប័ណ្ណ​នេះ ព្រោះថា​ទីតាំង​សិប្បកម្ម​ធំ​ៗ​ខាងលើ ដែល​បើក​ធ្វើ​អាជីវកម្ម​រាប់​សិប
​ឆ្នាំ​មក​ហើយ​នោះ សមត្ថកិច្ច​មិន​ធ្លាប់​បាន​ចុះ​ត្រួតពិនិត្យ និង​មាន​វិធានការ​បែប​នេះ​ទេ សង្ស័យ​ជាទី​តាំង​ឆ្នាំង​បាយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​នេះ ៕​

អត្ថបទសរសេរ ដោយ