ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំ​ចុះ​រាំ​ឡើង​ឌឺ​ដាក់​គ្នា មានអី​ទាញ​ប៉ែល​ស្ទុះ​វាយ​ប្រាវ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​មក​ពី​ភូមិ​ផ្សេង​គ្នា​បាន​ទៅ​កម្សាន្ត​នៅ​កម្មវិធី​បុណ្យកឋិន​មួយ​ដោយនៅ​ទីនោះ​មានការ​ចាក់​ធុងបាស់​សម្រាប់​រាំ​លេង​ទៀត​ផង ហើយ​អ្នក​ទាំង​២​ក៏​ចូល​រាំ​ដូច​អ្នក​ផ្សេង​ដែរ ស្រាប់តែ​ផ្ទុះ​អំពើ​ហិង្សា​ដាក់​គ្នា​តែ​ម្តង ។ អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២៤​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ​ចាស់…

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​មក​ពី​ភូមិ​ផ្សេង​គ្នា​បាន​ទៅ​កម្សាន្ត​នៅ​កម្មវិធី​បុណ្យកឋិន​មួយ​ដោយនៅ​ទីនោះ​មានការ​ចាក់​ធុងបាស់​សម្រាប់​រាំ​លេង​ទៀត​ផង ហើយ​អ្នក​ទាំង​២​ក៏​ចូល​រាំ​ដូច​អ្នក​ផ្សេង​ដែរ ស្រាប់តែ​ផ្ទុះ​អំពើ​ហិង្សា​ដាក់​គ្នា​តែ​ម្តង ។

អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២៤​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ​ចាស់ ក្នុង​ឃុំ​ហោង​សំណុំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ម៉េ​ន ពេជ្រ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​គគី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ចំណែក​ភាគី​ម្ខាង​ទៀត (​រង​គ្រោះ​)​ឈ្មោះ ហ៊ី ពូ​លី​ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

បើ​តាម​សំដី​របស់​សមត្ថកិច្ច​មួយ​រូប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វត្ត​ភ្នំ​ចាស់​មានកម្ម​វិធី​បុណ្យកឋិន​ដោយនៅ​ទីនោះ​មាន​ចាក់​ធុងបាស់​សម្រាប់​អ្នក​ទៅ​ចូលរួម​រាំ​លេង​កម្សាន្ត​ផង​ដែរ ។ រវាង​ជន​រង​គ្រោះ​នឹង​ជន​បង្ក​ក៏​បាន​ចូល​រាំ​នឹង​គេ​ដែរ ស្រាប់តែ​ពេល​រាំ​ក៏​កើត​មាន​ទំនាស់​គ្នា​ឡើង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​បំបែកចេញ​ម្តង​ហើយ ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ភាគី​បង្ក​បាន​ទៅ​យក​ប៉ែល​ស្ទុះ​មក​វាយ​ភាគី​ម្ខាង​ទៀត បណ្តាល​ឲ្យ​របួស​ក្បាល​ខាងស្តាំ​ជា​ទម្ងន់ ។ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្តង ។

ចំណែក​ភាគី​បង្ក​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ផង​ដែរ ។ ក្រោយ​ឃាត់ខ្លួន​ជន​បង្ក​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​ម៉ូតូ C125 ពណ៌​ខ្មៅ សេរី​២០១៦ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1H-3263 មួយ​គ្រឿង​នឹង​ប៉ែល​ដង​ឫស្សី ចំនួន​០១ យក​មក​អធិការដ្ឋាន​ចាត់ការ​តាម​នីតិវិធី ។

ក្រោយ​ឃាត់ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៨ ជន​បង្ក​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​រូបគេ​យក​ប៉ែល​ទៅ​វាយ​ជន​រង​គ្រោះ​ដោយសារ តែ​ជន​រង​គ្រោះ​ពេល​រាំ​ចេះ​តែ​មក​ជាន់​ជើង​គេ ហើយ​ធ្វើ​មុខ​ឌឺ​ដាក់​គេ​ទៀត​ផង ទើប​គេ​ទ្រាំ​មិន​បាន​ក៏​រត់​ទៅ​យក​ប៉ែល​មក​វាយ​តែ​ម្តង ។
ក្រោយ​ស្តាប់​ចម្លើយ​សារភាព​រួច នៅ​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក​ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ផង​ដែរ​ថា
ករណី​ខាងលើ​កើតឡើង បណ្តាល​មក​ពី​ការ​មិន​ចេះ​យោគយល់​គ្នា ទើប​កើត​មាន​មាន​ទំនាស់​ពាក្យ​សំដី​រហូត​បង្ក​ជា​អ​ពើ​ហិង្សា​បែប​នេះ ។ដោយឡែក​មហាជន​លើក​ឡើង​ថា ទាំងនេះ​កើតឡើង​ដោយសារ តែ​ការ​ចង់​ចាញ់​ឈ្នះ​គ្នា​ហើយ​លទ្ធផល​ចុង​ក្រោយ​អ្នក​ចាញ់​ដេកពេទ្យ​អ្នក​ឈ្នះ​ដេក​គុក​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ