កុសលកម្មជាគន្លងនៃអំពើល្អ
ផ្លូវនៃអំពើល្អ ឬគន្លងនៃសុចរិតហៅថា កុសលកម្មបថ។ កុសលកម្មបថនេះមាន១០យ៉ាង គឺ កាយកម្ម អំពើដែលសម្រេចដោយកាយមាន៣, វចីកម្ម អំពើដែលសម្រេចដោយវាចាមាន៤ និងមនោកម្ម…
ផ្លូវនៃអំពើល្អ ឬគន្លងនៃសុចរិតហៅថា កុសលកម្មបថ។ កុសលកម្មបថនេះមាន១០យ៉ាង គឺ កាយកម្ម អំពើដែលសម្រេចដោយកាយមាន៣, វចីកម្ម អំពើដែលសម្រេចដោយវាចាមាន៤ និងមនោកម្ម…
ផ្លូវនៃអំពើល្អ ឬគន្លងនៃសុចរិតហៅថា កុសលកម្មបថ។ កុសលកម្មបថនេះមាន១០យ៉ាង គឺ កាយកម្ម អំពើដែលសម្រេចដោយកាយមាន៣, វចីកម្ម អំពើដែលសម្រេចដោយវាចាមាន៤ និងមនោកម្ម អំពើដែលសម្រេចដោយចិត្ដមាន៣ រួមត្រូវជា១០យ៉ាង ។
កុសលកម្មទាំង១០នោះខាងកាយកម្មមាន៣គឺៈ ១-បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វ ។ ២-អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬវាចា ។ ៣-កាមេសុ មិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
ខាងវចីកម្មមាន៤គឺៈ ១-មុសាវាទា វេរមណីចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
២-បិសុណាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យញុះញង់បំបែកបំបាក់អ្នកដទៃ ។ ៣-ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យអាក្រក់មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃជាដើម ។ ៤-សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍ ។
ចំណែកខាងមនោកម្ម៣គឺៈ ១-អនភិជ្ឈា មិនមានចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបម្រុងនឹងឲ្យបានជារបស់ខ្លួន។ ២-អព្យាបាទោ មិនមានចិត្តចងគំនុំគុំកួនប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស ។ ៣-សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវ ដោយប្រកាន់ថាត្រូវមែន ។
បុគ្គលណាបានប្រព្រឹត្ដត្រូវតាមកុសលកម្មបថទាំង១០ប្រការ ដូចបានពោលមកហើយ បុគ្គលនោះនឹងបានសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងលោកទាំងពីរជាប្រាកដ ។
ចែករំលែកព័តមាននេះ