ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​ពីរ​ថ្ងៃ​កើតឡើង​១៧​លើក ស្លា.ប់​៨​នាក់​របួសធ្ងន់​ស្រាល​១៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​រយៈពេល​បី​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៧ និង​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​កើតឡើង​១៧​លើក (​យប់​៦​លើក​) ស្លាប់​៨​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​២​នាក់​)​។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​រយៈពេល​បី​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៧ និង​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​កើតឡើង​១៧​លើក (​យប់​៦​លើក​) ស្លាប់​៨​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​២​នាក់​)​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៥​លើក​ស្លាប់​២​នាក់​,​ប្រជែង​២​លើក ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​៤​លើក ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធ​៣​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​,​ងងុយដេក​១​លើក​,​មិន​គោរព​សិទ្ធិ​១​លើក​។

សរុប​ស្លាប់​៨​នាក់ ៖ ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៥​នាក់​),​ថ្មើរជើង​២​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ នឹង​រថយន្ត​ធំ​៦​លើក ស្លាប់​៤​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ម៉ាស៊ីន​ច្រូត​១​លើក ស្លាប់​១​នាក់​,​រថយន្ត​តូច​នឹង​រថយន្ត​ធំ​២​លើក​,​រថយន្ត​តូច នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក​,​ម៉ូតូ​កង់​បី​នឹង​រថយន្ត​តូច​១​លើក​,​រង​យន្ត​ធំ​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៨​គ្រឿងក្នុង​នោះ​មាន​៖ ម៉ូតូ​១០​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​៩​គ្រឿង​, ថ្មើរជើង​២​នាក់​។

យានយន្ត​បង្កហេតុ​៖ ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៧​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ​៖ ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​៧​លើក​,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​ងរ​ង​គ្រោះ​ច្រើន ៖ ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​១​នាក់​, កណ្តាល​១​លើក​ស្លាប់​១​នាក់​, បាត់ដំបង​២​លើក​ស្លាប់​៣​នាក់​,​កំពង់ចាម​១​លើក​ស្លាប់​១​នាក់​,​ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់ និង​ខេត្តព្រៃវែង​១​លើក​ស្លាប់​១​នាក់​របួស​៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ