ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​កឋិនទាន​សាមគ្គី របស់​យោធភូមិ​ភាគ​ទី​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុណ្យ​កឋិនទាន​សាមគ្គី​របស់​យោធភូមិ​ភាគ​ទី​៥ និង​គ្រប់​តាម​បណ្តា​អង្គភាព ព្រមទាំង​ពុទ្ធបរិស័ទ បាន​រៀបចំ​ដើម្បី​យក​ទៅ​វេរ​ប្រគេន ព្រះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ល​កាល​ត្រីមាស​នៅ វត្ត​សុវណ្ណ​គី​រី​មុនី​សុខា​រាម ហៅ​វត្ត​ព្រះ​គោ​ព្រះ​កែវ ស្ថិត​នៅ​ក្នុង…

ខេត្តបាត់ដំបង ៖ បុណ្យ​កឋិនទាន​សាមគ្គី​របស់​យោធភូមិ​ភាគ​ទី​៥ និង​គ្រប់​តាម​បណ្តា​អង្គភាព ព្រមទាំង​ពុទ្ធបរិស័ទ បាន​រៀបចំ​ដើម្បី​យក​ទៅ​វេរ​ប្រគេន ព្រះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ល​កាល​ត្រីមាស​នៅ វត្ត​សុវណ្ណ​គី​រី​មុនី​សុខា​រាម ហៅ​វត្ត​ព្រះ​គោ​ព្រះ​កែវ ស្ថិត​នៅ​ក្នុង ឃុំ​របស់​ដូន​បា ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ដែល​ពិធី​នេះ​បាន​រៀបចំ​នៅ​ក្នុង ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ក្រុង​-​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ការ​ផ្តួចផ្តើម បុណ្យ​ពី លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​លោក​ជំទាវ​។

បន្ទាប់​ពី​ព្រះសង្ឃ​សូត្រ​មន្ត ទេសនា​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ទីបញ្ជាការដ្ឋាន បាន​ចែក​អំណោយ​ជូន​ដូនជី តាជី មួយ​ចំនួន និង​គ្រួសារ​កងទ័ព​ជួប​ការ​លំបាក ចំនួន​១០០​គ្រួសារ ក្នុង​១​គ្រួសារ ទទួល​បាន អង្ករ​២០​គីឡូក្រាម ឃី​ត​១​កញ្ចប់ ទឹក​ស៊ី​អី​វ​១​យួរ ទឹកត្រី​១​យួរ និង​ថវិកា​៥​ម៉ឺន​រៀល​។ ស្អែក​ឡើង​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្បួន​ដង្ហែ​បាន​រៀបចំ​ចេញ​ទៅ វត្ត​ព្រះ​គោ​ព្រះ​កែវ ដែល​ជា​តំបន់​ដាច់​ស្រយាល នៅ​ភ្នំ​វាល​ចាប ក្នុងស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​។ ហើយ​បាន​រៀបចំ​វេរ​ប្រ​គេ​ណ​ព្រះសង្ឃ ដែល​មាន​ពុទ្ធបរិស័ទ បាន​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​របស់​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ថា៖

ដោយ​បាន​មើល ឃើញ​ចំពោះ​ការ​ខ្វះខាត​នៅ​តំបន់​នេះ ដែល​ពី​មុន​មក​ជា​ព្រៃ​ភ្នំ​សុទ្ធសាធ ហើយ​តែងតែ​រៀបចំ​បុណ្យ​ទាន​ផ្សេង​ៗ និង​បុណ្យ​កឋិនទាន​មក​វត្ត​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ ដែល​ពេល​នោះ​គឺ​គ្មាន​អ្វី​ទាល់តែ​សោះ ហើយ​បាន​រួម​គ្នា ជួយ​កសាង សមិទ្ធផល​នេះ​ឡើង​មិន​ទាន់​រួចរាល់​នៅឡើយ ព្រោះ​ជាប់រវល់​ភារកិច្ច​ការងារ​មមាញឹក​ជា​ច្រើន តែ​នៅ​មាន​គណៈកម្មការ​វត្ត ព្រមទាំង​ពុទ្ធបរិស័ទ​នៅ​ទីនោះ​តែងតែ​ទាក់ទង​ការងារ​សាងសង់​ព្រះ​វិហារ​ជាប់​ជា​ប្រចាំ ដែល​ពេល​នេះ​គឺ​ជិត​រួចរាល់​ទាំងស្រុង​ហើយ ដើម្បី​ជួយ​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​បន្ថែម​ទៀត ដែល​បងប្អូន​ទាំងអស់​មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​អណត្ត​ថ្មី ដែល​បាន​កើតឡើង​ចេញ​មក​អំពី​ការ​បោះ​ឆ្នោត បន្ត​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ក្នុង​ប្រទេស ប្រកបដោយ​សុខ​សន្តិភាព​ដោយ​ពិ​ប្រាកដ​។

បច្ច័យ​ដែល​ទទួល​បាន​ពី​អង្គ​កឋិនទាន​ក្នុង​ពេល​នេះ​មាន​ចំនួន​១៨​លាន​៦​សែន​រៀល ហើយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង និង​លោក​ជំទាវ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០.៥០០​ដុល្លា​បន្ថែម​ទៀត ដែល​ត្រូវ​រៀប​បូកជញ្ជាំង ក្រាល​ការ៉ូ និង​ដាក់​ពិ​ដាន ដែល​មាន​តម្រូវការ​ប្រមាណ ១.៥០០ ដុល្លារ ហើយ​និង​ព្រះ​បដិមា​១​អង្គ តម្លៃ​២ ៥០០​ដុល្លារ បាន​វេរ​ប្រគេន​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ប្រើប្រាស់​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ