ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​វ៉ា​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ស្លា.ប់​ម្នាក់​រង​របួស​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​ក​ណា​ល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្ករ​ដោយ​រថយន្ត ម៉ាក MITSUBISHI បើក​វ៉ា​ម៉ូតូ​មិន​ស្គាល់​ម៉ាក​រួច​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ម្នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ ថ្ងៃអាទិត្យ…

ខេត្ត​ក​ណា​ល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្ករ​ដោយ​រថយន្ត ម៉ាក MITSUBISHI បើក​វ៉ា​ម៉ូតូ​មិន​ស្គាល់​ម៉ាក​រួច​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ម្នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ ថ្ងៃអាទិត្យ ១១​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធ​ស័ក ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧ និង​៥០​នាទី នៅ​លើ​ផ្លូវ​ខេត្ត​៣៨០ ចំណុច​ភូមិ​ព្រែក​តា​មា​ក់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ និង​វេលា​កើតហេតុ​ខាងលើ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក MITSUBISHI ពណ៌​ទឹកប៊ិច ប្រភេទ​ទេសចរ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-0072 បើកបរ​ដោយ​ឈ្មោះ ធៀ​ម អូ​លី​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល បើកបរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ បាន​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត មិន​ស្គាល់​ម៉ាក ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SMAHS C110 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1J-4774 បើកបរ​ដោយ​ឈ្មោះ ពៅ លាង​អេ​ង អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​រង​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​)​។

បើកបរ​នៅ​ក្នុង ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​អ្នក​រួម​ដំណើរ​ម្នាក់់​ឈ្មោះ អេ​ង​លាង អ៊ី ភេទ​ស្រី អាយុ​២​ឆ្នាំ នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​។ ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ខាងលើ​បើកបរ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ចំពោះ​អ្នកបើកបរ​រថយន្ត រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​។ ចំណែក​សព​ត្រូវ​បាន​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ