ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ប្រព្រឹត្ដ​បទល្មើស​ព្រហ្មទណ្ឌ​ពីរ​ករណី ត្រូវ​នគរបាល​បង្ក្រាប​បាន​ទាំងស្រុង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​ឆ្នាំ ២០១៨​នេះ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ តំណាង​ឲ្យ​ឯកឧត្តម…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​ឆ្នាំ ២០១៨​នេះ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ តំណាង​ឲ្យ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ដោយឡែក​ៗ​ពី​គ្នា​ឲ្យ​អ្នក​សារព័ត៌មាន បាន​ថតរូប និង​ធ្វើ​ព័ត៌មាន​៖ ករណី​ទី​១ ជនសង្ស័យ​៣​នាក់ បាន​ប្រើ​អំពើ​ហិង្សា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ពេល​មាន​ជម្លោះ​ក្នុង​ពេល​ផឹកស៊ី នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​យប់ នៅ​ចូល​ទៅ​ផ្លូវ​កោះ​ព្រាប (​ក្បែរ​នគរបាល​ព្រំ​ដែនទឹក​)​។

១.​ឈ្មោះ ឆាយ ស្រ៊ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កូនដៃ​ទូក​អូរ​ប៊័រ ក្រុមហ៊ុន ស៊ី​ស៊ី​ប្លូ​ស៊ី ស្នាក់​នៅ​លើ​អូរ​ប៊័រ​។ ២.​ឈ្មោះ ឆាយ កុង​ស៊ុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កូនដៃ ទូក​អរ​ប៊័រ ស៊ី​ស៊ី​ប្ល៊ូ​ស៊ី ស្នាក់​នៅ​លើ​អូរ​ប៊័រ​។ ៣.​ឈ្មោះ ប៊ុ​ន ដា​រា ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ កូនដៃ​ទូក​អូរ​ប៊័រ ស៊ី​ស៊ី​ប្ល៊ូ​ស៊ី ស្នាក់​នៅ​លើ​អូរ​ប៊័រ​។ សព​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន វិច្ឆិកា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ទូក​អូរ​ប៊័រ ក្រុមហ៊ុន​ចិន ស្នាក់​នៅ​លើ​អូរ​ប៊័រ ស្រុក​កំណើត​នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង បាន​បញ្ជាក់​ថា​៖

រឿងហេតុ ដំបូង​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ និង​ជន​រង​គ្រោះ បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ចិញ្ចើម​ផ្លូវ​លើ​ទំនប់​រលក ផ្លូវ​ទៅ​កោះ​ព្រាប ពេល​ដែល​ជន​រង​គ្រោះ​ស្រវឹង​ជោគ​ជាំ បាន​ទាស់​ពាក្យ​សម្ដី​គ្នា ហើយ​ក៏​វាយតប់​គ្នា​តែ​ម្តង​បណ្ដាល​ឲ្យ​ឈ្មោះ ស៊ុន វិច្ឆិកា (​សព​) ធ្លាក់​ពីលើ​ផ្លូវ បុក​ថ្ម បែកក្បាល បាក់​ក​ស្លាប់​តែ​ម្ដង​។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម នគរបាល​មូលដ្ឋាន បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ក្នុង​យប់​នោះ​តែ​ម្ដង​។ ករណី​ទី​២៖ ក្រុម​ចោរលួច​កាច់​សោ​យក​ម៉ូតូ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្លែងបន្លំ​ប្រើប្រាស់ ឯកសណ្ឋាន​នគរបាល​ជាតិ​។

ក្រុម​នេះ​មាន​គ្នា ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន ជា​បន្តបន្ទាប់​នៅ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់​ពី​ពួក​វា​លួច​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​២០១៨ ពី​ក្រុងព្រះសីហនុ ហើយ​ជិះ​គេច​តាម​ផ្លូវ ស្រុក​ស្ទឹង​ហាវ សំដៅ​ទៅ​ផ្លូវជាតិ​លេខ​៤ បម្រុង​ទៅ​ភ្នំពេញ​។ លុះ​មក​ដល់​ចំណុច​ស្ពាន​ទី​៦ ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង​។ ១.​ឈ្មោះ​ចាន់ ពិសិដ្ឋ ឬ​សែ​ម ច​ន្ធូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ក្រុមហ៊ុន​Lucky មាន​ទីលំនៅ​ភូមិ​២០​ឧសភា ឃុំ​ស្វាយប៉ោ ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង​។ ២.​ឈ្មោះ ឈឺ​ន ពេជ្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទាន់ ឃុំ​ព្រែក​តា​ស្តេច ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង​។

ក្រោយ​ពេល​សាកសួរ សមត្ថកិច្ច​បាន​ទៅ​ចាប់ខ្លួន​គ្នា​វា​ម្នាក់​ទៀត​ឈ្មោះ គឹ​ម សុ​ផានិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ក្លែង​ឯកសណ្ឋាន​នគរបាល​ជាតិ និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ ដកហូត​បាន​អាវុធ​រ៉ូ​ឡូ​មួយ​ដើម មាន​គ្រាប់​២ វិទ្យុទាក់ទង​មួយ​គ្រឿង ប្រដាប់​កាច់ក​ម៉ូតូ​មួយ​ចំនួន និង​អាវ​ឯកសណ្ឋាន​នគរបាល​ជាតិ​មួយ និង​ម៉ូតូ​ជា​ផល​នៃ អំពើ​លួច​ចំនួន​២ គ្រឿង​។ ជនសង្ស័យ​ទាំង​ពីរ ក្រុម​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ