ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ ​CIA ​យល់​ថា ​រជ្ជទាយាទ​បញ្ជា​ឲ្យ​សម្លា.ប់​លោក ​KHASHOGGI

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ថា សហរដ្ឋអាមេរិក​នឹង​កំណត់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ថា​តើ​នរណា​ជា​អ្នក​សម្លាប់ អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​លោក ​JAMAL KHASHOGGI…

សហរដ្ឋអាមេរិក​-​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ថា សហរដ្ឋអាមេរិក​នឹង​កំណត់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ថា​តើ​នរណា​ជា​អ្នក​សម្លាប់ អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​លោក ​JAMAL KHASHOGGI កាលពី​ថ្ងៃ​ទី​២​ តុលា​ ក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​ប្រចាំ​ក្រុង​អីុ​ស្តង់​ប៊ុល​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ក្រុង ​MALIBU រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ាក​ន្លែ​ង​លោក​ទៅ​ពិនិត្យ​បណ្ដា​តំបន់​រង​ការ​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ លោក​ត្រាំ​ប្រកាស​ថា របាយការណ៍​ពេញលេញ​មួយ ស្ដី​ពី​សំណុំរឿង​នោះ​នឹង​​ត្រូវធ្វើ​ហើយ​រួចរាល់ រយៈពេល​២​ថ្ងៃ​ខាង​មុខ​ទៀត រួច​លោក​នឹង​លាតត្រដាង​នា​ថ្ងៃ​ទី​១៩​ឬ​ទី​២០​វិច្ឆិកា​។

ភ្នាក់ងារ​CIA​ អា​មេ​រិ​ក​វាយតម្លៃ​ថា ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត MOHAMED BEN SALMAN ជា​អ្នកបញ្ជា​ឲ្យ​គេ​ធ្វើឃាត​អ្នកកាសែត​និង​ជា​ជន​ប្រឆាំង លោក​JAMAL KHASHOGGI​។ បែប​​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ត្រាំ សំដៅ​ថែរក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។

យោង​តាម​ប្រភព​ជិតដិត​នឹង​សំណុំរឿង​នោះ​បញ្ជាក់​ថា CIA​បាន​ប្រាប់​ដល់​រដ្ឋាភិបាល​អា​មេ​រិ​ក​ពី​ការ​សន្និ​ដ្ឋាន​របស់​ខ្លួន ដែល​ផ្ទុយ​គ្នា​នឹង​ការ​បកស្រាយ​របស់​ក្រុង​រី​យ៉ា​ដ ដែល​ទីបំផុត​ព្រម​ទទួលស្គាល់​ថា អ្នក​កាសែត​រូប​នេះ​ពិតជា​ត្រូវ​សម្លាប់​ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រចាំ​ក្រុង​អីុ​ស្តង់​ប៊ុល តែ​បដិសេធ​រាល់​ការ​លូកដៃ​របស់​ព្រះ​អង្គ​ម្ជា​ស់​រជ្ជទាយាទ​។

ការ​សន្និដ្ឋាន​របស់​CIA ដែល​នាគ្រា​ដំបូង​រាយការណ៍​ដោយ​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍ មក​ទល់​ពេល​នេះ​កាន់តែ​បង្ហាញ ពី​ការ​លូកដៃ​របស់រ​ជ្ច​ទាយាទ ក្នុង​ការ​សម្លាប់​លោក​KHASHOGGI​។ សេត​វិមាន​និង​ក្រសួងការបរទេស​អា​មេ​រិ​ក​ពុំ​ចង់​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​របស់​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​ឡើយ​។

លោក​ដូ​ណា​ល់​ត្រាំ​និយាយ​ថា ពុំ​ទាន់​ទទួល​ការ​សន្និដ្ឋាន​នេះ​របស់​CIA​នៅឡើយ ប៉ុន្តែ​លោក​នឹង​ពិភាក្សា​រឿង​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស លោក MIKE POMPEO​។

ក្រោយ​ធ្លាយ​ការ​សន្និដ្ឋាន​នោះ​របស់​CIA ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រចាំ​ក្រុង​វ៉ា​សិ​ុ​ន​តោន នា​យប់​ថ្ងៃ​ទី​១៦​វិច្ឆិកា បាន​បដិសេធ​ការ​អះអាង​នោះ​។​អ្នកនាំពាក្យ​របស់​ស្ថានទូត​ថ្លែង​ថា ការ​ចោទប្រកាន់​នានា ចេញ​ពី​ការ​សន្និដ្ឋាន​ទាំងនេះ​គឺ​ខុស​។ យើង​បន្ត​ឃើញ​ការ​អះអាង​នានា​តែ​ពុំ​មាន​ភស្ដុ​តាង​ណាមួយ​ឡើយ​។
លោក​JAMAL KHASHOGGI​ដែល​តែង​សរសេរ​អត្ថបទ​ផ្សេង​ៗ​ឲ្យ​ដល់​កាសែត​វ៉ា​សិ​ុ​ន​តោន​ប៉ុស្តិ៍​នោះ ជា​អ្នក​រិះគន់​ខ្លាំង​បំផុត​ដល់​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ​BEN SALMAN​។

អាជ្ញាធរ​តួ​ក​គី​វាយតម្លៃ​ថា ការ​សម្លាប់​អ្នកកាសែត​រូប​នេះ ត្រូវ​បាន​បញ្ជា​ដោយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ហើយ​ចោទប្រកាន់​ក្រុង​រី​យ៉ា​ដ​ថា​ខិតខំ​ការពារ​ពួក​អ្នកបញ្ជា​ពិតប្រាកដ​ឲ្យ​មានការ​ធ្វើឃាត​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ