ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លិច​បាត់​១​ឆ្នាំ​ ទីបំផុត​ខ្មោច​នាវា​​​ត្រូវ​បាន​រក​ឃើញហើយ​

5 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ក្រោយ​ការ​តាម​រុករក​អស់​ពេល​១​ឆ្នាំ ទីបំផុត​ខ្មោច​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន​ឈ្មោះ SAN JUAN ដែល​បាត់ដាន​កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា ​ឆ្នាំ​២០១៧ ជាមួយ​សមាជិក​ក្រុម​នាវិក​៤៤​នាក់…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ក្រោយ​ការ​តាម​រុករក​អស់​ពេល​១​ឆ្នាំ ទីបំផុត​ខ្មោច​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន​ឈ្មោះ SAN JUAN ដែល​បាត់ដាន​កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា ​ឆ្នាំ​២០១៧ ជាមួយ​សមាជិក​ក្រុម​នាវិក​៤៤​នាក់ ពេល​​ចេញ​ទៅ​បំពេញបេសកកម្ម​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ភាគ​ខាងត្បូង ត្រូវ​បាន​តាម​រក​ឃើញ​ហើយ ត្រង់​កន្លែង​មួយ​ក្នុង​ជម្រៅ​៩០៧​ម៉ែត្រ​។

ឧត្ដមនាវី​JOSE VILLAN​ប្រមុខ​កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន​និយាយ​ថា តំបន់​បាតសមុទ្រ​មាន​សភាព​ស្មុគ​ស្មាញ ពិបាក​ក្នុង​ការ​តាម​រក​ខ្មោច​នាវាមុជទឹក​នេះ ខណៈ​នាវា​បរទេស​និង​អា​ហ្ស​ង់​ទី​ន​ទាំងអស់​តាម​រុករក​នៅ​តំបន់​នោះ​។

នា​ដំណាច់ឆ្នាំ​២០១៧​ និង​ដើមឆ្នាំ​២០១៨​ នាវា​របស់​ប្រទេស​ប្រមាណ​ជា​១០ បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក​។ ខ្មោច​នាវាមុជទឹក​នេះ​តាម​រក​ឃើញ​ដោយ​ក្រុមហ៊ុន​ឯកជន​អា​មេ​រិ​ក OCEAN INFINITY នៅ​​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ PATAGONIE​។

ដោយ​ពុំ​មាន​មធ្យោ​បាយ​​គ្រប់គ្រាន់ អា​ហ្ស​ង់​ទី​ន​បាន​ប្រគល់​ភារកិច្ច​តាម​រុករក ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ ដោយ​សន្យា​ផ្ដល់​រង្វាន់​ចំនួន​៧,៥​លាន​ដុល្លារ​បើ​បាន​ជោគជ័យ​។​ អាជ្ញាធរ​អា​ហ្ស​ង់​ទី​ន​បង្ហាញ​ដល់​បណ្ដា​គ្រួសារ​ជន​រង​គ្រោះ នូវ​រូបភាព​ឡាំង​ឡាយ នៃ​ខ្មោច​នាវាមុជទឹក​នេះ​ដែល​ថត​បាន​កាលពី​ថ្ងៃ​ទី​១៧ ​វិច្ឆិកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ