ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​ទន្លេ​បិទ​ពុល​ចំណីអាហារ​៤០​នាក់​យ៉ាងណា​ហើយ​ពេល​នេះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ៗ​សិស្សសាលា​បឋម​សិក្សា​ទន្លេ​បិទ នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​បាន​ពុល​ចំណីអាហារ​ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ និង​មាន​សុខភាព​ជា​ធម្មតា​វិញ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត យិ​ន…

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ៗ​សិស្សសាលា​បឋម​សិក្សា​ទន្លេ​បិទ នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​បាន​ពុល​ចំណីអាហារ​ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ និង​មាន​សុខភាព​ជា​ធម្មតា​វិញ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត យិ​ន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៨ ហើយ​សម្រាប់​ថ្លៃ​សេវា​វិញ​ក៏​ត្រូវ​បាន​លើកលែង​ដោយ​មិន​យក​កម្រៃ​ថែម​ទៀត​ផង ។

សិស្ស​ស្រី ឈ្មោះ រិ​ន លី​ណា អាយុ​១១​ឆ្នាំ រៀន​ថ្នាក់​ទី​៥ «​ក​» នៅ​សាលា​បឋម​សិក្សា​ទន្លេ​បិទ​ប្រាប់​ថា
នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ មុន​ពេល​ម៉ោង​ចូល​រៀន​នាង​បាន​ទិញ​បាយ​កាហ្វេ ស្វាយ និង​ទឹក​សា​មូ​រ៉ៃ អស់​ចំនួន​១៥០០​រៀល​ហូប និង​ផឹក ។ ក្នុង​នោះ​បាយ​បាន​ទិញ​ពី​អ្នកគ្រូ អ៊ឹម នី រហូត​ដល់​វេលា​ម៉ោងជាង​៩​ព្រឹក​ក៏​មាន​អាកា​រៈ​ចុកពោះ ឈឺក្បាល រក​ក្អួត ហើយ​សិស្ស​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នាក់​ត្រូវ​បាន​គ្រូ​ដឹក​យក​មក​មណ្ឌល​សុខភាព​ទន្លេ​បិទ និង​បាន​នាំ​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ក្រោយ​ពី​គ្រូពេទ្យ​បាន​បន្តោក​សេរ៉ូម​អស់​២​ប្លោក បាន​ធូរស្រាល​ច្រើន​នៅ​ពេល​យប់ ។

អតីត​សិស្ស​សលា​បឋម​សិក្សា​ទន្លេ​បិទ អ្នកស្រី ផាត សុ​ខុន អាយុ​៤៦​ឆ្នាំ ប្រាប់​ថា កូន​របស់​គាត់​រៀន​ថ្នាក់​ទី​៣ និង​ក្មួយ​២​នាក់​ទៀត​បាន​រៀន​នៅ​សាលា​ខាងលើ ក្រោយ​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ថា​មាន​សិស្សសាលា​បាន​ពុល​ចំណី ក្នុង​សាលារៀន​គាត់​ក៏​ប្រញាប់​មក​មើល​កូន​តូច​របស់​គាត់ តែ​ពុំ​អី​នោះ
ទេ ចំណែក​ក្មួយ​រៀន​ថ្នាក់​ទី​៥​បាន​ពុល ក្រោយ​ពី​បាន​ទិញ​បាន​យក​របស់​អ្នកគ្រូ អ៊ឹម នី ហូប​បន្ទាប់​មក​បាន​ក្អួត​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ការ​ពុល​នេះ​សង្ស័យ​មក​ពី​ជ្រក់ត្រសក់ ដែល​គេ​បាញ់ថ្នាំ ហើយ​មិន​ទាន់​អស់​ជាតិ​ថ្នាំ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា តាម​បន្ទប់​ថ្នាក់រៀន​ខ្លះ​មាន​សិស្ស​មក​រៀន​តិចតួច ដោយ​ខ្លាច​បារម្ភ​ត្រូវ​បាន​ឪពុក​ម្តាយ​ឲ្យ​មក​រៀន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ វិច្ឆិកា​នេះ ដើម្បី​ជៀសវាង​ខ្លាច​ពុល​នោះ ។

លោក សួ​ស សំណាង នាយក​សាលារៀន​បឋម​សិក្សា​ទន្លេ​បិទ​ប្រាប់​ថា ក្រោយ​ពី​មាន​ហេតុ​កាណ៍​សិ
ស្សពុល​ចំណីអាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​អប់រំ​បាន​ចុះ​មក​ដល់​សាលា និង​បាន​ហៅ​គ្រូ​ៗ​ដែល​លក់ដូរ​នៅ​ក្នុង​បរិវេណ​សាលា​មក​ប្រជុំ​ស្តាប់​ការ​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព​សិស្ស ចំណីអាហារ​ណា​ដែល​ត្រូវ​លក់ និង​ចំណីអាហារ​ណា​ដែល​មិន​ត្រូវ​លក់ ។ ហើយ​ក្រោយ​ពី​ហេតុការណ៍​នេះ​រូប​លោក​នឹង​ចុះ​ពិនិត្យ​នៅ​តាម​តូប​លក់ដូរ​ឲ្យ​បាន​រាល់ថ្ងៃ ប្រសិនណាបើ​ឃើញ​ការ​លក់ដូរ​ដែល​សង្ស័យ​មិន​បាន​ត្រឹមត្រូវ​នឹង​ប្រញាប់​រាយការណ៍​មក​គណនេយ​ភាព​សង្គម​ដែល ស្ថិត​នៅ​ជិត​បំផុត ឫ​ការិយាល័យ​អប់រំ​ស្រុក ដើម្បី​មាន​វិធានការ​ជា​បន្ទាន់​មិន​ឲ្យ​មាន​ជា​លើក​ទី​២​នោះ​ទេ ។ ហើយ​អ្នកគ្រូ អ៊ឹម នី ដែល​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ​បាន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ ។

លោក​មាស មោរ៉ា ប្រធាន​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​សំណាក​ដែល
សង្ស័យ​បាន​បង្ក​ឲ្យ​សិស្ស​ពុល​នោះ​ត្រូវ​បាន​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​ហើយ
លទ្ធផល​នឹង​ដឹង​ច្បាស់​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ