ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​មើ​ល​… នេះ​ជា​ចៅ​ដែល​ផ្តាច់ជីវិត​លោកតា​របស់​ខ្លួន (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​បឋម​ឱ្យ​ដឹង​​ថា បុរសម្នាក់​​​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​​ថា បាន​វាយ​សម្លាប់​មនុស្ស កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ២០១៨…

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​បឋម​ឱ្យ​ដឹង​​ថា បុរសម្នាក់​​​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​​ថា បាន​វាយ​សម្លាប់​មនុស្ស កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ២០១៨ នៅ​ត្រង់​ចំណុច​ក្រុម​ទី​១ ស្ថិត​ក្នុង​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

ជនសង្ស័យខាងលើ​នេះ​​ឈ្មោះ ភិន សុធា ហៅ​ក្រ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។

បើ​តាម​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ឱ្យ​ទៀត​​ថា ជនសង្ស័យ​​រូប​នេះ​បាន​យក​ចបជីក​ដែក​វាយ​ទៅ​លើ​ជីតា​របស់​ខ្លួន​ឈ្មោះ​អឹុ​ម ឆឺ​យ អា​យុ​៦៦​ឆ្នាំ ត្រូវ​ចំ​ក្បាល​ជា​ច្រើន​កន្លែង​ ​បណ្តាល​ឲ្យ​បែកក្បាល​ផ្នែក​ខាងក្រោយ​ ​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​កើតហេតុតែ​ម្តង​។ ក្រោយ​ធ្វើ​សកម្មភាព​រួ​​ច ​ជនសង្ស័យនេះ​​បាន​គេច​ខ្លួ​ន​បាត់ស្រមោល​ តែ​ក្រោយ​មក​ពី​សមត្ថកិច្ច​បាន​​ចុះ​អន្តរា​គម​ន៍ ក៏​ត្រូវ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​​ផងដែរ​។

ជុំវិញ​ករណី​​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​រវាង​ចៅ ​និង​ជីតា​នេះ​​កើតឡើង​នៅឡើយ​ទេ​ ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ និង​កំពុង​​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ