ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​មិនដឹង​ថា ខូចចិត្ត​ប៉ុណ្ណា​ទេ បើ​កូន​នៅ​ក្មេង​ៗ​សោះ​នាំ​គ្នា​ធ្វើ​រឿង​បែប​នេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​ប៉េ​អឹ​ម​ក្រុង​ចាប់​ក្មេង​ទំនើង​៧​នាក់ បង្ក​អុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​មាត់បឹង​កន្សែង​មើលចុះ​ក្រុម​ក្មេង​ទំនើង សុទ្ធតែ​អាយុ​១២​ឆ្នាំ ។ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អ​-​ហ​ខេត្ត​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​១៧…

ខេត្តរតនៈគិរី ៖ កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​ប៉េ​អឹ​ម​ក្រុង​ចាប់​ក្មេង​ទំនើង​៧​នាក់ បង្ក​អុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​មាត់បឹង​កន្សែង​មើលចុះ​ក្រុម​ក្មេង​ទំនើង សុទ្ធតែ​អាយុ​១២​ឆ្នាំ ។

ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អ​-​ហ​ខេត្ត​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង អ​.​ហ ក្រុង​បាន​ចំនួន​៨​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហៃ វ​ណ្ណា​រ៉ា មេបញ្ជាការ អ​.​ហ​ក្រុង​មធ្យោបាយ​រថយន្ត​២​គ្រឿង ម៉ូតូ​១​គ្រឿង អាវុធ​២​ដើម បាន​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​បាន​បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នៅ​ត្រង់​ចំណុច​មាត់បឹង​កន្សែង ក្នុងភូមិ​ទេស​អន្លុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី ។

លទ្ធផល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​៧​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​១-​ឈ្មោះ ឡាយ សុខ​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ ២ – ឈ្មោះ លឹ​ម រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ ៣-​ឈ្មោះ ធឹ​ម សិលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ ជន​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ត​រតនគីរី ។ ៤ -​ឈ្មោះ ចក់ ឆៃ​យ៉ា ភេទ ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​មិន​ពិតប្រាកដ ។ ៥ -​ឈ្មោះ ថង ម៉ា​ថា​យ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​មិន​ពិតប្រាកដ ។ ជន​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី ។ ៦-​ឈ្មោះ តាំ វី​សាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​លំ​ផាត់ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។ ៧ – ឈ្មោះ ភាព តុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ប្រាក់ ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត​រតនគីរី ។ ចាប់​យក​វត្ថុ​តាង មានកាំបិត​មាន​រាង​ជា​ដាវ​ប្រវែង​៦០​សង់ទីម៉ែត្រ​ពី​ឈ្មោះ ថង ម៉ា​ថា​យ អាយុ​១២​ឆ្នាំ ចំនួន​១ ។

ក្រុម​ក្មេង​ទំនើង​ខាងលើ​បាន​មក​ចូលរួម​កម្សាន្ត​ពិធីបុណ្យ​អ៊ុំ​ទូក​រយៈពេល​២​ថ្ងៃ និង​មាន​អញ្ជើញ​ក្រុម​តន្ត្រី​ពី​ក្រុងភ្នំពេញ​២​យប់​ផង​ដែរ ក្មេង​ទាំងនោះ​បាន​ផឹកស៊ី​ទាស់​សំដី​គ្នា​រឿង​ផឹកស្រា​ស្រវឹង​យក​ដុំ​ថ្ម​ដេញ​គុំ​គ្នា ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម ហើយ​សមត្ថកិច្ច​កិច្ច​ខាងលើ​បាន​បង្ក្រាប​ទាន់​ពេលវេលា និង​សំណូមពរ​ឲ្យ​សារ​ព​ត៌​មាន​ចុះ​ផ្សាយ​រឿង​នេះ ដើម្បី​ទុកជា​មេរៀន​កុំ​ឲ្យ​ក្មេង​២៥​ខេត្ត​ក្រុង​ទៀត​ធ្វើ​តាម ។

បច្ចុប្បន្ន​ដោយ​បានការ​សម្របសម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​រតនគីរី ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អ​.​ហ ខេត្ត បាន​ហៅ​ឪពុក​ម្ដា​យមក​ធានា​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​កែប្រែ​រួច​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ