ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហូត​មក​ដល់​ពេល​នេះ ករណី​ប្លន់​ផ្ទះ​លក់​មាស​នៅ​ផ្សារ​សាមគ្គី​យ៉ាងម៉េច​ហើយ (វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​៤​ថ្ងៃ​មក​ហើយ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ហាង​លក់​មាស ប្លា​ក​ទិន​នៅ​ផ្សារ​សាមគ្គី ពុំ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន បាន​នៅឡើយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​កំពុង​តែ​ទន្ទឹងរង់ចាំ ។…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​៤​ថ្ងៃ​មក​ហើយ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ហាង​លក់​មាស ប្លា​ក​ទិន​នៅ​ផ្សារ​សាមគ្គី ពុំ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន បាន​នៅឡើយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​កំពុង​តែ​ទន្ទឹងរង់ចាំ ។

អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​នោះ ភ្លើង និង​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រធាន​ផ្សារ​មុន​បំពាក់ ហើយ​បាន​កាត់​​ផ្កា​ច់​ដោយ​លោក ថោ​ង ថង ប្រធាន​ផ្សារ​ដែល​ទើបតែ​ឡើង​ថ្មី​នោះ ពេល​នេះ​បាន​បំពាក់​ឡើង​វិញ​ហើយ ជា​ហេតុ​ធ្វើ​ឱ្យ​អាជីវករ​និយាយ​ទាំង​បញ្ឈឺ និង​ចំអក​ថា «​ពេល​ចោរលួច​ទើប​ធ្វើ​របង ដល់​ពេល​ប្រលង​ទើប​ខំរៀន​» ។ ទន្ទឹម​នឹង​នោះ ក្រុម​អាជីវករ​ក៏​វាយប្រហារ​ធ្ងន់​ៗ​ថា ចាប់តាំងពី​លោក​មក​កាន់​ជា​ប្រធាន​ផ្សារ​មក សេវា សន្តិសុខ ទារ​ឡើងថ្លៃ តែ​គ្មាន​សុវត្ថិភាព​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មិន​មាន​ភាព​កក់ក្តៅ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា ហាង​លក់​មាស​ប្លា​ក​ទិន​យីហោ នាង ហាង​មាស ប្លា​ក​ទិន ផ្សារ​សាមគ្គី ស្ថិត​នៅ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​កាត់​សោរ​ទ្វារ និង​ទូដែក​ប្រមូល​យក​គ្រឿងអលង្ការ​ម៉ត់ គិត​ជា​ប្រាក់​អស់​ប្រមាណ​៤០​ម៉ឺន​ដុល្លារ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខណៈ​ពេល​ដែល​ម្ចាស់​ធ្វើ​ដំណើរ​ទៅ​បើកហាង​លក់ដូរ ។

ម្ចាស់​ហាង​នោះ​ឈ្មោះ ជា ធឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឡេ​ង ស៊ី​ណែ​ត ហៅ​នាង អាយុ​៣៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។ តាម​ម្ចាស់​ឱ្យ​ដឹង​ថា នៅ​ប្រមាណ​ជិត​៦​ល្ងាច រូប​គាត់​រួម​ទាំង​ភរិយា ព្រមទាំង​ម្តាយ​បាន​រៀបចំ​យក​គ្រឿង​អង្កា​រដាក់​ក្នុង​ស្បោង​រួច​ដាក់​ក្នុង​ទូដែក​សុវត្ថិភាព រួច​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ ។ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ក៏​មក​ដល់​ដូរ​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​មុខ​ចំហ ហើយ​ចូល​ទៅ​មើល​ទូរ​ដែក​ត្រូវ​ចោរ​កាត់​សោ​យក​គ្រឿង​អលង្ការ​នោះ រួម​មាន​មាស ប្លា​ក់​ទិន ដាំ​ត្បូង ពេជ្រ មាន​តម្លៃ​គិត​ជា​ប្រាក់​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​។

ចាប់តាំងពី​ថ្ងៃ​កើតហេតុ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ វិច្ឆិកា​នេះ រយៈពេល​៤​ថ្ងៃ​មក​ហើយ សមត្ថកិច្ច​ពុំ​ទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មក​ចាត់ការ​តាម​ច្បាប់​នៅឡើយ ។

ទោះបី​យ៉ាងណា សមត្ថកិច្ច​ខណ្ឌទួលគោក និង​សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​កំពុង​ស្រាវជ្រាវ​យ៉ាង​សកម្ម​តាម​រយៈ​ការ​ឆែកឆេរ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​គាស់ កាត់​សោរ​ទូដែក​លួច​នេះ ជន​សង្ស័យ​មាន​គ្នា​ចាប់ពីរ​នាក់​ឡើង​ទៅ ហើយ​ជិះ​រថយន្ត​មួយ​គ្រឿង​ធ្វើ​សកម្មភាព​លួច​នៅ​អំឡុង​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​។ ហើយ​តាម​រយៈពេល​ការ​ឆែកឆេរ​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ សមត្ថកិច្ច​បានឃើញ​មុខ​ជនសង្ស័យ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ