ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ព្រៃ​! អ្នក​​បាត់​ខ្លួន​ឡើង​ជាង​១០០០​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ចំនួន​មនុស្ស​បាត់​ខ្លួន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា មក​ដល់​ថ្ងៃ​ទី​១៦​ វិច្ឆិកា ​ចំនួន​អ្នក​បាត់​ខ្លួន​ឡើង​ដល់​ជាង​១០០០​នាក់​។ ​​អាជ្ញាធរ​ក៏​រាយការណ៍​ដែរ​ពី​ការ​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​៨​នាក់​ទៀត​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រមុខ​ប៉ូលិស​តំបន់​BUTTE លោក…

សហរដ្ឋអាមេរិក ៖ ចំនួន​មនុស្ស​បាត់​ខ្លួន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា មក​ដល់​ថ្ងៃ​ទី​១៦​ វិច្ឆិកា ​ចំនួន​អ្នក​បាត់​ខ្លួន​ឡើង​ដល់​ជាង​១០០០​នាក់​។ ​​អាជ្ញាធរ​ក៏​រាយការណ៍​ដែរ​ពី​ការ​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​៨​នាក់​ទៀត​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រមុខ​ប៉ូលិស​តំបន់​BUTTE លោក KORY HONEA គូសបញ្ជាក់​ថា ចំនួន​អ្នក​បាត់​ខ្លួន​អាច​មាន​បណ្ដា​អ្នក​ដែល​រត់គេច​ចេញ ពី​អណ្ដាតភ្លើង​ហើយ​ពុំ​ទាន់​ដឹង​ទៅ​ទីណា ដែល​នា​ថ្ងៃ​ទី​១៥​វិច្ឆិកា​ មាន​ត្រឹម​៦៣១​នាក់ តែ​ឡើង​ដល់​១.០១១​នាក់​នា​ថ្ងៃ​ទី​១៦​វិច្ឆិកា​។ អាជ្ញាធរ​ប្រកាស​ពី​ការ​រក​ឃើញ សាកសព​ជន​រង​គ្រោះ​៨​នាក់​ទៀត ធ្វើ​ឲ្យ​តុល្យការ​បណ្ដោះអាសន្ន​នៃ​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ នៅ​CAMP FIRE ឡើង​ដល់​៧១​នាក់​។ ប្រមុខ​ប៉ូលិស​រូប​នោះ​បន្ត​ថា ចំនួន​អ្នក​ស្លាប់​នឹង​មានការ​កើនឡើង​ដល់​ទ្វេ​ដង​។

ប្រ​ធានា​ធិ​ប​តិ​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​ បាន​ទៅ​កាន់​តំបន់​រង​គ្រោះ​ដោយ​ភ្លើងព្រៃ ខណៈ​ភ្លើង​បាន​បំផ្លាញ​ផ្ទះ​អស់​ជិត​១០.០០០​ខ្នង ហើយ​ព្រៃឈើ​៥៥.០០០​ហិ​កតា​រង​ការ​បំផ្លាញ​នៅ​CAMP FIRE​។ ចំណែក​នៅ​តំបន់​ភ្លើង​ឆេះ​ព្រៃ​មួយទៀត​ហៅ WOOSEY FIRE នៅ​ជិត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ភ្លើង​បាន​បំផ្លាញ​ព្រៃឈើ​ប្រមាណ​ជិត​៤០.០០០​ហិ​កតា រួច​នៅ​តំបន់​នោះ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​៣​នាក់​។

ផ្សែង​យ៉ាង​ក្រាស់ ផ្ទះ​ទាំងឡាយ​ព្រមទាំង​បណ្ដា​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ ទាំងនោះ​ជា​ទិដ្ឋភាព​ខ្លោចផ្សារ ពិសេស​នៅ​ទីក្រុង​PARADISE ដែល​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ស្ទើរ​ទាំងស្រុង សម្លាប់​មនុស្ស​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។ លោក​ត្រាំ​បាន​ទៅ​កាន់​ទីក្រុង​នេះ ហើយ​មានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​ពេល​ឃើញ​ទិដ្ឋភាព​នៃ​ការ​បំផ្លាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ