ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​នៅ​ឃុំ​ព្រះ​អណ្តូង និង​ឃុំ​ពាម​កោះ​ស្នារ​បន្ត​បាក់​រហូត​ដល់​ផ្លូវថ្នល់​ហើយ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេមេគង្គ​ចាប់ពី​ត្រង់​មុខ​អនុ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ចិន នៅ​ក្នុង​ឃុំ​ព្រះ​អណ្តូង​រហូត​ដល់​មក​ដល់​ឃុំះ​ពាម កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ បាន​បាក់​ស្រុត តាម​បណ្តោយ​ខ្សែទឹក​ហូរ​ច​ង្ងាយ​ច្រើន​គីឡូម៉ែត្រ ។ ក្នុង​នោះ​មាន​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​ត្រូវ​បាន​រុះរើ​ទៅ​សង់​នៅ​កន្លែង…

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេមេគង្គ​ចាប់ពី​ត្រង់​មុខ​អនុ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ចិន នៅ​ក្នុង​ឃុំ​ព្រះ​អណ្តូង​រហូត​ដល់​មក​ដល់​ឃុំះ​ពាម កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ បាន​បាក់​ស្រុត តាម​បណ្តោយ​ខ្សែទឹក​ហូរ​ច​ង្ងាយ​ច្រើន​គីឡូម៉ែត្រ ។

ក្នុង​នោះ​មាន​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​ត្រូវ​បាន​រុះរើ​ទៅ​សង់​នៅ​កន្លែង សុវត្ថិភាព ឆ្ងាយ​ពី​ច្រាំង​ទន្លេ សូ​ម្បី​តែ​វត្ត​ព្រះ​អណ្តូង​ចាស់​ក៏​ត្រូវ​បាន​ស្រុត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់ ជាមួយ​នោះ​ពលរដ្ឋ​បាន​ព្រួយបារម្ភ​ខ្លាច​បាត់​ស្រុត​អស់​ដី​នៅ​ផង​ដែរ ។

អ្នកស្រី ច​ន ស្រី អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ព្រះ​អណ្តូង​ទី​១ ឃុំ​ព្រះ​អណ្តូង​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​របស់​គាត់​រាង​គ្រាន់បើ​បន្តិច​បាន​ធ្វើ​ផ្ទះ​ឈើ​មាន​ទំហំ​៧​ម៉ែត្រ គុណ​១៣​ម៉ែត្រ ហើយ​នៅ​ខាង​ក្រោ
យ​ផ្ទះ​របស់​គាត់​មាន​ចម្ងាយ​ប្រមាណ​២​ទៅ​៣​គីឡូម៉ែត្រ និង​មាន​ភូមិ​មួយ​ពលរដ្ឋ​រស់នៅ​រាប់រយ​គ្រួសារ
និង​មាន​ច្រាំង​នៅ​ឆ្ងាយ​ពី​ភូមិឋាន​រាប់រយ​ម៉ែត្រ ។ អ្នកស្រី ប្រាប់​បន្ត​ថា នៅ​ត្រង់​ផ្នែក​កណ្តាលទន្លេ​មាន​កោះ​មួយ​ហៅ​ថា កោះ​កុមារ ក្នុង​ពេល​រដូវវស្សា​ឡើង​មក​ម្តង​ៗ ច្រាំង​ទន្លេ​បាន​បាក់​ស្រុត​ចូល​មក​ដល់​ភូមិ ដោយ​ខ្លាច​គ្រោះថ្នាក់​កើតឡើង​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​រុះរើ​ផ្ទះ សូ​ម្បី​តែ​វត្ត​ព្រះ​អណ្តូង​ចាស់​ក៏​ត្រូវ​បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​អស់​ដែល​គិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​ភូមិ​មួយ​នៅ​ជិត​មាត់ទន្លេ​ក៏​ត្រូវ​បាន​បាក់​អស់​ដែរ ។

មក​ដល់​ខែប្រាំង​ឆ្នាំ​២០១៧​កន្លង​ទៅ ច្រាំង​បាន​បាក់​រំកិល​ចូល​មក​ដល់​គុម្ព​ឫស្សី​ក្រោយ​ផ្ទះ​គាត់ ដោយ​ខ្លាច​ស្រុត​បាក់​ផ្ទះ​នោះ​ក៏​បាន​ជួល​ជាង​ឲ្យ​រុះរើ​ចេញ​ទៅ​សាងសង់​កន្លែង​ថ្មី​ឆ្ងាយ​ពី​ច្រាំង គិត​ពី​តម្លៃ​រុះ​នឹង​តម្លើង​អស់​ចំនួន​៥.០០០​ដុល្លារ បើ​គិត​ពី​ច្រាំង​បាក់​ចូល​មក​មាន​ចម្ងាយ​ពី​២.០០០​ម៉ែត្រ​ទៅ​៣.០០០​ម៉ែត្រ ។ មក​ដល់​ឆ្នាំ​២០១៨ ច្រាំង​បាន​បន្ត​បាក់​មក​កាន់តែ​កៀក​ផ្លូវថ្នល់​កៅស៊ូ នៅ​មុខ​សាលា​អនុ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ចិន​ខាងលើ ហើយ​កោះ​កុមារ​បាន​បន្ត​ដុះ​កាន់តែ​វែង និង​ធំ​ជាង​មុន ។

លោកតា ណី ណា​ន អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រះ​អណ្តូង​ទី​១​ប្រាប់​ថា ផ្ទះ​ឈើ​របស់​គាត់​មាន​ទំហំ​៥​គុណ​៦
ម៉ែត្រ​ប្រក់​ក្បឿង នៅ​ជាប់​នឹង​ព្រំ​ដី​របស់​ស្ត្រី​ឈ្មោះ ស្រី​ខាងលើ​ក៏​ត្រូវ​បាន​រុះរើ​ទៅ​សង់​នៅ​កន្លែង​ថ្មី​ដែរ
ប្រសិនបើ​មិន​រុះ​ទេ​ប្រឈម​នឹង​បាក់​ស្រុត​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រះ​អណ្តូង និង​ឃុំ​ពាម​កោះ​ស្នារ​បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រមុខ
រដ្ឋាភិបាល​កម្ពុជា​មេត្តា​រិះរក​មធ្យោបាយ​ណា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ច្រាំង​ទន្លេ​បន្ត​បាក់​ចូល​មក​ទៀត​ក្នុង
នោះ​ផ្ទះ​របស់​អ្នក​ពាម​កោះ​ស្នារ​ក៏​នឹង​ត្រូវ​ត្រៀម​រុះរើ​ក្នុង​ពេល​ខាង​មុខ​នេះ ហើយ​ក៏​មិនដឹង​ទៅ​រក​ដី​នៅ
ឯណា​សម្រាប់​សង់ផ្ទះ​នៅ​ដែរ ។

លោក​ទុន ណេ​ត អភិបាលស្រុក​ស្ទឹង​ត្រង់ វិញ​បាន​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៨​ថា កន្លង​មក​លំនៅ​ឋាន​នៅ​តាម​ដង​ទន្លេមេគង្គ ដែល​ប្រឈម​នឹង​ការ​បាក់​នោះ មាន​ទាំង​កម្លាំង​សមត្ថកិច្ច​រួម​នឹង​អាជ្ញាធរ​បាន​ជួយ​រុះរើ​ក្នុង​រដូវវស្សា​២០១៨​កន្លង​ទៅ ដើម្បី​ទៅ​សង់​នៅ​កន្លែង​ថ្មី​ឲ្យ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ ។ ការ​បាក់​ច្រាំង​ទន្លេ​ខាងលើ​ជា​គ្រោះ​ធម្មជាតិ​បាន​កើតឡើង​បន្តបន្ទាប់​រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ