ចម្លើយនៃសំណួរថាហេតុអ្វីនារីនៅលីវឆាប់ធាត់ ៖
1.នៅពេលដែលអ្នកធ្វើអ្វីដោយមានតែម្នាក់ឯង ជាពិសេសអង្គុយញ៉ាំអាហារតែម្នាក់ឯងនឹងធ្វើឲ្យអ្នកញ៉ាំច្រើន ព្រោះអ្នកភ្លេចខ្លួន ហើយក៏គ្មាននរណាឃាត់អ្នក ។ ជាហេតុដែលធ្វើឲ្យអ្នកកាន់តែបរិភោគ កាន់តែធាត់បាន ។
2.នៅពេលអ្នកគ្មានសង្សារ អ្នកនឹងនៅក្នុងផ្ទះច្រើនជាងចេញក្រៅ ។ ជាហេតុដែលធ្វើឲ្យអ្នកមិនកម្រើកបានច្រើន នោះអ្នកនឹងងាយធាត់ខ្លាំង មិនងាយស្គមឡើយប្រសិនជាអ្នកមិនបានហាត់ប្រាណ ។
3.អ្នកដែលមិនមានសង្សារ ងាយកើតមានអារម្មណ៍មិននឹងនណាស់ ។ នៅពេលដែលមានអារម្មណ៍មួយនេះនឹងធ្វើឲ្យញ៉ាំកាន់តែច្រើន ព្រោះគេយល់ថាមានតែការញ៉ាំទេ ដែលអាចធ្វើឲ្យគេសប្បាយចិត្ត ។
4.អ្នកដែលមិនមានសង្សារនឹងអាចកើតអារម្មណ៍ស្មុគស្មាញច្រើន ព្រោះគ្មាននរណាជួយរំលែកអារម្មណ៍មិនសប្បាយចិត្ត និងសម្ពាធទាំងឡាយ ។ ជាហេតុដែលធ្វើឲ្យសម្ពាធគេកាន់តែ ធ្ងន់ទៅៗ ធ្វើឲ្យគេកាន់តែ ធាត់ទៅៗដូចគ្នា ព្រោះញ៉ាំតែអាហារដើម្បីបំបាត់ទុក្ខកង្វល់ទាំងឡាយ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ