ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អាហារ​គ្រប់គ្រង និង​ការពារ​ជំងឺលើសឈាម

5 ឆ្នាំ មុន

ប្រសិនបើ​អ្នក​កំពុង​ប្រឈម​ទៅ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ការ​ទទួលទាន​របប​អាហារ​ដែល​មាន​គ្រឿងផ្សំ​ខាងក្រោម​នេះ​អាច​គ្រប់គ្រង និង​ការពារ​អ្នក​មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ។ ប្រសិនបើ​អ្នក​កំពុង​មាន​ជំងឺ​នេះ អ្នក​ក៏​អាច​ញ៉ាំ​វា​បាន​ផង​ដែរ​ដើម្បី​ទប់ស្កាត់ និង​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ ជំងឺ​លើស​សម្ពាធ​ឈាម​កំពុង​គម្រាមកំហែង​ប្រជាពលរដ្ឋ​រាប់រយ​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក…

ប្រសិនបើ​អ្នក​កំពុង​ប្រឈម​ទៅ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ការ​ទទួលទាន​របប​អាហារ​ដែល​មាន​គ្រឿងផ្សំ​ខាងក្រោម​នេះ​អាច​គ្រប់គ្រង និង​ការពារ​អ្នក​មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ។ ប្រសិនបើ​អ្នក​កំពុង​មាន​ជំងឺ​នេះ អ្នក​ក៏​អាច​ញ៉ាំ​វា​បាន​ផង​ដែរ​ដើម្បី​ទប់ស្កាត់ និង​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។

ជំងឺ​លើស​សម្ពាធ​ឈាម​កំពុង​គម្រាមកំហែង​ប្រជាពលរដ្ឋ​រាប់រយ​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក ឬ​អាច​និយាយ​បាន​ថា គ្រួសារ​ណា​ក៏​មាន​សមាជិក​ម្នាក់ ឬ​ច្រើន​នាក់ កើត​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ​ផង​ដែរ ។ ជំងឺ​លើស​សម្ពាធ​ឈាម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឃាតករ​ស្ងប់ស្ងាត់ ពីព្រោះ​វា​អាច​សម្លាប់​មនុស្ស ដោយ​មិន​លេច​ចេញ​ជា​រោគ​សញ្ញា​អ្វី​ឡើយ ទោះបីជា​អ្នក​កើត​មាន​វា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ។

ខាងក្រោម​នេះ​គឺជា​របប​អាហារ​ដែល​អាច​គ្រប់គ្រង និង​ការពារ​អ្នក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ៖

១.​ខ្ទឹម ជួយ​បញ្ចុះ​ជាតិ​សូ​ដ្យូ​ម និង​សម្អាត​តម្រងនោម ហើយ​កាត់​បន្ថយ​សម្ពាធ​ឈាម ។

២. ប៉េងប៉ោះ សំបូរ​វីតាមីន និង​សារធាតុ​នានា ដែល​អាច​ការពារ​ការ​កកើត​ជាតិ​ខ្លាញ់ នៅ​ក្នុង​សរសៃឈាម ដែល​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង ។

៣.​ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ (​អំបិល ឬ​សូ​ដ្យូ​ម​) ជា​ពិសេស​អាហារ​ឆ្អិន​ស្រាប់ និង​អាហារ​កំប៉ុង ។

៤.​ទឹក សំខាន់​ណាស់ ក្នុង​ការ​គ្រប់គ្រង និង​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម ។

៥.​ចេក ត្រូវ​បាន​គេ​ទទួលស្គាល់​ថា អាច​បញ្ចុះ​សម្ពាធ​ឈាម បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ