ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តតាកែវ​នាំ​មន្ត្រី​ក្រោម​ឱវាទ​គោរព​វិញ្ញាណក្ខន្ធ​លោកតា​ព្រឹទ្ធ​ភិ​រម្យ​វោហា​សាស្ត្រ​ប្រាជ្ញ ឈួ​ន

5 ឆ្នាំ មុន
  • តាកែវ

រាជធានី​ភ្នំពេញ ៖ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូល​គោរព…

រាជធានី​ភ្នំពេញ ៖ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូល​គោរព វិញ្ញាណក្ខន្ធ​លោកតា ប្រាជ្ញ ឈួ​ន អធិរាជ​ចាប៉ី​ដង​វែង​ដែល​បាន​ទទួលមរណៈភាព កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ថៃ្ង​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ព្រះ​ជន្ម​៨២​ឆ្នាំ ដោយ​រោគាពាធ​ហើយ​ត្រូវ​បាន​យក​មក​តម្កល់​ទុក​ធ្វើបុណ្យ​នៅ​សាលា​ធម្មសភា​វត្ត​បទុម​វ​តី ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។

នា​ឱកាស​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រូ​សារ​សព និង​សម្ដែង​ការ​សោកស្ដាយ​ក្ដី​អា​លះ​អាល័យ​ជា​ពន់ពេក ចំពោះ​ការ​បាត់បង់​នូវ​វី​រៈ​សិល្បៈករ​ដ៏​ល្បីល្បាញ​លោកតា ព្រឹទ្ធ​ភិ​រម្យ វោហា​សាស្ត្រ ប្រាជ្ញ ឈួ​ន ដែល​ជា​អធិរាជ​ចាប៉ី​ដង​វែង និង​ដែល​ត្រូវ​ចាត់​ទុក្ខ​ជា​សម្បត្តិ​បេ​តិ​ភ​ណ្ខ​មនុស្ស​អ​រូ​បិ​ដែល​ពិភពលោក​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ថា គ្មាន​អ្នក​ណា​ម្នាក់​មាន​ទឹកដម ទឹកដៃ និង​វោហា​សាស្ត្រ ប៉ិន​ប្រសប់​សម្ដែង​ដូច​លោកតា​នោះ​ឡើយ ។

ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រូ​សារ​សព និង​សំដែង​នូវ​ក្ដី​សោកស្ដាយ​ចំពោះ​ការ​ទទួលមរណៈភាព​លោកតា ប្រាជ្ញ ឈួ​ន លោក​អភិបាល​ខេត្តតាកែវ អ៊ូច ភា ក៏​បាន​នាំ​មក​នូវ​បច្ច័យ​ចំនួន​៣​លាន​រៀល​មក​ចូល​បុណ្យសព​ផង​ដែរ ។ លោកតា ប្រាជ្ញ ឈួ​ន ប្រ​សូត្រ​នៅ​ខែតុលា ឆ្នាំ​១៩៣៦ ជា​កូនពៅ ក្នុង​គ្រួសារ​កសិករ ដែល​មានកូន​ប្រាំមួយ​នាក់ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។ លោកតា​បាន​ទទួលមរណៈភាព កាលពី​អធ្រាត្រ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្នុង​អាយុ​៨២​ឆ្នាំ​ដោយ​រោគាពាធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ