ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ធំ​ៗ​នៅ​ស្រុក​សំបូរ​រាប់​សិប​ឆ្នាំ​ជ្រក​ក្រោម​លេស​ច្បាប់​អាជីវកម្ម

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទីតាំង​រោង​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​ឈើប្រណិត​ដែល​ជ្រក​ក្រោម​ច្បាប់​អា​ជី វ​កម្ម​មួយ​កន្លែង ក្នុង​ចំណោម​ទីតាំង​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​ដែល​កំពុង​លួច​ធ្វើ​អាជីវកម្ម​នៅ ស្រុក​សំបូរ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង និង​មាន​វិធានការ​បង្ក្រាប ។ ក្រុម​មន្ត្រី​និយាយ​ថា…

ខេត្តក្រចេះ ៖ ទីតាំង​រោង​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​ឈើប្រណិត​ដែល​ជ្រក​ក្រោម​ច្បាប់​អា​ជី វ​កម្ម​មួយ​កន្លែង ក្នុង​ចំណោម​ទីតាំង​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​ដែល​កំពុង​លួច​ធ្វើ​អាជីវកម្ម​នៅ ស្រុក​សំបូរ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង និង​មាន​វិធានការ​បង្ក្រាប ។

ក្រុម​មន្ត្រី​និយាយ​ថា ទីតាំង​រោង​សិប្បកម្ម​ធំ​ៗ​ចំនួន​៣ ដែល​បាន​ធ្វើ​អាជីវកម្ម​នៅ​ក្នុងភូមិ ខាងក្រោយ​វត្ត​សរសរ​១០០​ក្បែរ​នឹង​ទីប្រជុំជន​ស្រុក​សំបូរ​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក ជា សុ​ភក្ត្រ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​ចុះ​ធ្វើការ​ត្រួត ពិនិត្យ និង​មាន​វិធានការ​ចាប់​បង្ក្រាប​ចំនួន​១​ទីតាំង​ធំ​ជាងគេ ។

ក្រុម​មន្ត្រី​បាន​និយាយ​ទៀត​ថា ក្នុង​ប្រតិបត្តិការ​របស់​ក្រុម​សមត្ថកិច្ច​ទៅ​លើ​ការ​ចុះ​ត្រួត ពិនិត្យ​ទីតាំង​រោង​សិប្បកម្ម​ជ្រក​ក្រោម​រូបភាព​មានច្បាប់​អាជីវកម្ម​ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ ថ្ងៃ​ទី​១៧ វិច្ឆិកា ក្នុង​នោះ​មាន​ឈើប្រណិត​ចម្រុះ​ចំនួន​រាប់រយ​កំណាត់ គឺ​ត្រូវ​បាន​សម្រេច​ចាប់ រឹបអូស​នាំ​មក​រក្សា​ទុក ដើម្បី​មាន​វិធានការ ។ ប្រភព​ព័ត​មានបាន​និយាយ​ថា បើ​ទោះបីជា​ទីតាំង​សិប្បកម្ម​ទាំងនេះ​មានច្បាប់​អនុញ្ញាត ក៏​ពិតមែន តែ​ឈើ​ដែល​នាំ​ចូល​សម្រាប់​កែ​ច្នៃ​ទាំងនោះ គឺ​សុទ្ធ​សឹង​ជា​ឈើ​ដែល​មាន​ប្រភព​មក មិន​ស្របច្បាប់​នោះ​ទេ ។

ពលរដ្ឋ​នៅ​ស្រុក​សំបូរ​និយាយ​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​ទូក និង​តាម​រថយន្ត​ម៉ូតូ​មាន សុទ្ធ​ជា​ឈើប្រណិត​ចំនួន​រាប់​សិប​ម៉ែត្រគូប​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​រោង​សិប្បកម្ម ធំ​ៗ​មួយ​ចំនួន​ខាងលើ ដើម្បី​កែ​ច្នៃ ។
ពលរដ្ឋ​ថា នេះ​ជា​ករណី​លើក​ទី​១​ហើយ​ដែល​សមត្ថកិច្ច​បាន​មាន​វិធានការ​ចុះ​បង្ក្រាប ទីតាំង​សិប្បកម្ម​ដុះ​ស្លែ​ជ្រក​ក្រោម​អាជ្ញា​បណ្ណ​មានច្បាប់​នេះ ។ ព្រោះថា ទីតាំង​សិប្បកម្ម​ធំ​ៗ​ទាំង​ចំនួន​ខាងលើ​ដែល​បើក​អាជីវកម្ម​មាន​រយៈពេល​រាប់​សិប​ឆ្នាំទៅ​ហើយ​នោះ មិន​ធ្លាប់​បាន​ចុះ​ត្រួតពិនិត្យ និង​មាន​វិធានការ​បែប​នេះនោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ