ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អីុរ៉ា​ក់​ទៅ​កាន់​អីុរ៉​ង់

5 ឆ្នាំ មុន

ប្រទេស​​អីុរ៉ា​ក់​-​អីុរ៉​ង់ ៖ ប្រធានាធិបតី​ថ្មី​​​អីុ​រ៉ា​ក់ លោក​ BARHAM SALEH ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​​​អីុ​រ៉​ង់ អំពាវនាវ​កាលពី​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ឲ្យ​មាន​របៀបរៀបរយ​ថ្មី​មួយ​ក្នុង​តំបន់​។…

ប្រទេស​​អីុរ៉ា​ក់​-​អីុរ៉​ង់ ៖ ប្រធានាធិបតី​ថ្មី​​​អីុ​រ៉ា​ក់ លោក​ BARHAM SALEH ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​​​អីុ​រ៉​ង់ អំពាវនាវ​កាលពី​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ឲ្យ​មាន​របៀបរៀបរយ​ថ្មី​មួយ​ក្នុង​តំបន់​។ នេះ​ជា​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​នៅ​​អីុរ៉ា​ក់ ចាប់តាំងពី​លោក​ជាប់​ឆ្នោត​ពី​ខែតុលា​មក​។

លោក​SALEH​ថា​ បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​​​អីុរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី ដោយ​ផ្ដោត​ជា​ពិសេស​លើ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​តឹង​រ៉ឹ​ង​របស់​អា​មេ​រិ​ក​ប្រឆាំង​​អីុរ៉​ង់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​តេ​ហេ​រ៉​ង់ លោក​SALEH គូសបញ្ជាក់​ថា ដល់​ពេល​ធ្វើ​ឲ្យ​មាន​របៀប​រៀបរយ​ថ្មី​មួយ​ក្នុង​តំបន់​ហើយ ដើម្បី​ឆ្លើយ​តប​ចំពោះ​ផលប្រយោជន៍ របស់​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​។ យើង​យល់​ឃើញ​ថា​​អីុរ៉​ង់​ដើរតួ​នា​ទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​របៀបរៀបរយ​ថ្មី​នោះ​។

ជា​ជនជាតិ​ឃើ​ត​និយម​កណ្ដាល លោក​SALEH អាយុ​៥៨​ឆ្នាំ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រ​ធានា​ធិ​ប​តី​អីុរ៉ា​ក់​កាលពី​ខែតុលា​។

ចំណែក​លោក​រ៉ូ​ហា​នី​អះអាង​ថា ប្រទេស​ជិតខាង​ទាំង​២ បាន​យល់​ស្របគ្នា​បង្កើន​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ឲ្យ​ដល់​ពី​១២​ទៅ​២០​ពាន់​លាន​ដុល្លារ​។ លោក​បន្ត​ថា​សន្តិសុខ​និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​ទាំងមូល បម្រើ​ផល​ប្រយោជន៍​របស់​គ្រប់​គ្នា​។ យើង​ពុំ​ត្រូវការ​ការ​ជ្រៀតជ្រែក​ណាមួយ​របស់​បរទេស​ក្នុង​តំបន់​ឡើយ​។

​​អីុរ៉​ង់​មាន​ឥទ្ធិពល​ខ្លាំង​នៅ​​​អីុរ៉ា​ក់ ចាប់តាំងពី​ការ​ផ្ដួលរំលំ​លោក​សា​ដាម​ហ៊ូ​សេន ដោយសារ​ការ​លុកលុយ​របស់​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០០៣​មក ហើយ​ជា​ដៃគូ​គន្លឹះ​មួយ​ក្នុង​ការ​វាយលុក​របស់​កងទ័ព​​អីុ​រ៉ា​ក់ បណ្ដេញ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​​អីុ​ស្លា​ម ចេញពី​បណ្ដា​ដែនដី​ដែល​ពួក​នោះ​កាន់កាប់​ក្នុង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ