ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន កុសល អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​ចូល​កាន់​តំណែង​ថ្មី

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មន្ត្រីរាជការ​ឱ្យ​ចូល​កាន់​មុខ​តំណែង​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៨…

ខេត្តឧត្តរមានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មន្ត្រីរាជការ​ឱ្យ​ចូល​កាន់​មុខ​តំណែង​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៨ ។

ពិធី​នេះ​បាន​រៀបចំ​នៅ​ក្នុង​សាល​ប្រជុំ​ខេត្តឧត្តរមានជ័យ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដោយ​មានការ​ចូលរួម​លោក​អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត មន្ត្រីរាជការ លោក​មេ​បញ្ជា លោក​មេបញ្ជាការ​ង​កងកម្លាំង​ទាំង​៣​ភេទ យ៉ាងច្រើន​កុះករ​ផង​ដែរ ។

នា​ឱកាស​នោះ​លោក អ៊ួ​ង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​ឡើង​ប្រកាស​ព្រះរាជ​ក្រិ​ត្យ​លេខ​១២.៣១ ចុះ​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ត្រាស់​បង្គាប់​លោក ស ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ​ឱ្យ​ចូល​កាន់​មុខ​តំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ប៉ែន កុសល អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ចូល​មក​កាន់​តំណែង​ថ្មី ជា​អភិបាលខេត្ត​ឧត្តរមានជ័យ​ជំនួស​លោក ស ថា​វី ។

ក្រោយ​ពី​បាន​ប្រកាស​តែងតាំង​លោក ស ថា​វី បាន​ឡើង​អាន​នូវ​របាយការណ៍​ជូន​គណៈប្រតិភូ ខេត្តឧត្តរមានជ័យ​ដែល​មាន​ផ្ទៃដី​ប្រវែង​២២៤​គីឡូម៉ែត្រ ផ្ទៃដី​សរុប​៦.៨៤០.៩២​គីឡូម៉ែត្រ ខាងកើត​ជាប់​ព្រំប្រទល់​នឹង​ខេត្តព្រះវិហារ ខាងលិច​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តបន្ទាយមានជ័យ ខាងត្បូង​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប ខាងជើង​មាន​ព្រំប្រទល់​ជាប់​ខេត្ត​៣​នឹង​ប្រទេស​ថៃ គឺ​ខេត្ត​បុរី​រាំ ខេត្ត​សុរិន្ទ នឹង​ខេត្ត​ស៊ី​សាកេ​ត្ត ខេត្តឧត្តរមានជ័យ​មានស្រុក​៤ ក្រុង​១ ឃុំ​សង្កាត់​២៤ ភូមិ​៣០៤​ភ​ភូមិ ប្រជាពលរដ្ឋ​រស់នៅ​៥៨.២៧៤​គ្រួសារ មនុស្ស​មាន​ចំនួន​២៤៣.១៩៧ ស្រី​១២០.៦០​នាក់ ។

លោក ស ថា​វី បាន​បញ្ជាក់​ថា សមិទ្ធផល​នានា​នៅ​ក្នុង​ខេត្ត​កន្លង​មក​ត្រូវ​បាន​កសាង​ជា​ច្រើន​ផង​ដែរ​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ មណ្ឌល​សុខភាព មន្ទីរពេទ្យ​ទី​អារាម សាលារៀន​ដោយ​បាន​ប្រើប្រាស​ដោយ​ថវិការដ្ឋ​នឹង​ថវិកាខេត្ត​មួយ​ចំនួន លើស​ពី​នោះ​ក្រុមការងារ​អាជ្ញាធរ​ខេត្ត​ថ្នាក់​ខេត្ត​បាន​ចុះ​ធ្វើការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទទួល​បាន​ជោគជ័យ​ជា​ច្រើន ខណៈ​នេះ​ក៏​នៅ​សេសសល់​មួយ​ចំនួន​តូច​ផង​ដែរ ។

លោក ប៉ែន កុសល ទើបបាន​ទទួល​មុខ​តំណែង​ចូល​កាន់​អភិបាលខេត្ត​ឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ចិត្ត​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​នឹង​ជូន​សង្គម​ជាតិ ចូលរួម​ចំណែក​ផ្សារ​ផ្ជា​ប់​នឹង​ស្ថាប័ន​ដែល​ពាក់​ព​ន្ធ័​ឱ្យ​បាន​ល្អ​ប្រសើ ។ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោយ​ពី​បាន​ស្តាប់​នូវ​របាយការណ៍​រួច​មក​សម្តេច​បាន​សរសើរ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​បម្រើ​ការងារ​បាន​ល្អ​នឹង​មានការ​រីក​ចម្រើន ។

សម្តេច​បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលខេត្ត​ថ្មី​ដែល​ទើប​ទទួល​ចូល​កាន់​តំណែង​ថ្មី​នេះ​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​បម្រើ​ពលរដ្ឋ​លើ​គ្រប់​វិស័យ​ដែល​ពលរដ្ឋ​តម្រូវការ​មិន​អាច​យក​អំណាច​តួនាទី​ខ្លួន​ទៅ​ធ្វើបាប​ពលរដ្ឋ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ