ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មានច្បាប់​ក៏​មាន​បើក​ហើយ​… អា​អត់​ច្បាប់​ក៏​កើត​មាន​ដែរ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​មិន​ទាន់​ផ្ដល់​ព័​ត៌​មាន​ជាក់លាក់​អំពី​អាជ្ញាប័ណ្ណ​ស្របច្បាប់​ដែល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​កាស៊ីណូ​មួយ​នៅ​ស្រុក​សំពៅ​លូន បើក​ភ្នាល់​ល្បែង​គ្រប់​ប្រភេទ​នៅឡើយ​ទេរ​ហូត​ដល់​ពេល​នេះ ក្រោយ​ពី​​បែកធ្លាយ​សំបុក​ល្បែង​ដ៏​អាវ៉ាសែ​ពី​ក្នុង​កាស៊ីណូ​នេះ ដែល​គេ​សង្ស័យ​ថា បើក​ដំណើ​ការ​ដោយ​មិន​ស្រប​ច្បាប់​។ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ត្រី ជេ​ត វណ្ណ​នី…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​មិន​ទាន់​ផ្ដល់​ព័​ត៌​មាន​ជាក់លាក់​អំពី​អាជ្ញាប័ណ្ណ​ស្របច្បាប់​ដែល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​កាស៊ីណូ​មួយ​នៅ​ស្រុក​សំពៅ​លូន បើក​ភ្នាល់​ល្បែង​គ្រប់​ប្រភេទ​នៅឡើយ​ទេរ​ហូត​ដល់​ពេល​នេះ ក្រោយ​ពី​​បែកធ្លាយ​សំបុក​ល្បែង​ដ៏​អាវ៉ាសែ​ពី​ក្នុង​កាស៊ីណូ​នេះ ដែល​គេ​សង្ស័យ​ថា បើក​ដំណើ​ការ​ដោយ​មិន​ស្រប​ច្បាប់​។ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសា​ស​ន៍​ថា លោកស្នងការ​ខេត្ត​បាន​និង​កំពុង​មាន​វិធានការ​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ហើយ​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​ថ្លែងប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា​ថា កន្លង​មក​លោក​​​មិនដឹង​ថា កាស៊ីណូ​នៅ​ស្រុក​សំពៅ​លូន មួយ​នេះ​បើក​ដំណើរការ​ទេ ហើយ​ក៏​មិនដឹង​ថា មាន​អាជ្ញា​ប័ណ្ណ​​​ស្របច្បាប់​ដែរ បើ​គ្មាន​ការ​ចុះ​ផ្សាយ​តាម​សារ​ព័​ត៌​មាន​។ ព្រោះ​កន្លង​មក​ ឃើញ​កាស៊ីណូ​មួយ​នេះ​មាន​សភាព​​ស្ងប់ស្ងាត់​ពេក​។ លោកស្នងការ​រង​បាន​ប្រាប់​ថា ពេល​នេះ​លោកស្នងការ​ខេត្ត បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​​មូលដ្ឋាន​ធ្វើការ​ស្រាវជ្រាវ​សួរនាំ​អំពី​ភាព​ស្របច្បាប់​របស់​កាស៊ីណូ​នេះ​ហើយ​។

ជុំវិញ​អំពី​ព័​ត៌​មាន​នានា​នៃ​ «​កាស៊ីណូ​» ​នៅ​ស្រុក​សំពៅ​លូន​នេះ គ្មាន​នរណា​បានដឹង​ ឬ​ស្គាល់ឈ្មោះ​ពិត​ប្រាកដ​ទេ​។ មន្ត្រី​ខ្លះ​និយាយ​ថា វា​មាន​លក្ខណៈ​បើក​ជាទី​តាំង​ក្រុមហ៊ុន​ផង ជា​លក្ខណៈ​កាស៊ីណូ​ផង តែ​មាន​​ម្ចាស់​ទីតាំង​ឈ្មោះ ​នី កន ហើយ​បច្ចុប្បន្ន​ទំនង​ត្រូវ​បាន​ម្ចាស់​ទីតាំង​ជួល​បន្ត​ ប៉ុន្តែ​បើ​ពិនិត្យ​នៅ​ផ្នែក​ខាង​​​មុខ នៃ​កាស៊ីណូ​នេះ គេ​ឃើញ​មាន​សរសេរ​ជា​អក្សរ​ឡា​តាំង​ «PARIS CASINO»​។

ប្រភព​ពី​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​នេះ បើក​ដំណើរការ​ដូច​អំពិល​អំពេ​ក គឺ​ម្ដង​បិត​ម្ដង​បើក​។ ប៉ុន្តែ​បាន​ដំណើ​ការ​យ៉ាង​ស្ងាត់ស្ងៀម​បំផុត មិនដឹង​ថា មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ឬ​គ្មាន​នោះ​ទេ​។

ព័ត៌​មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះ​សន្តិ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ