ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​ផ្លូវ​ក្រួស​ក្រហម​ឆ្ពោះទៅ​កាន់​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ផ្លូវ​ក្រួស​ក្រហម​ឆ្ពោះទៅ​កាន់​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ស្ថិត​ក្នុង​ឃុំ​ភ្លុក ​ស្រុក​សេ​សាន ​ខេត្តស្ទឹងត្រែង​ ត្រូវ​បាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ឈូស​ឆាយ​ស្ថាបនា​ជិត​រួចរាល់​ហើយ​ដើម្បី​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក របស់​ប្រជាពលរដ្ឋ​។ សកម្មភាព​សាងសង់​ផ្លូវ​ក្រួស​ក្រហម​នៅ​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ ផ្លូវ​ក្រួស​ក្រហម​ឆ្ពោះទៅ​កាន់​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ស្ថិត​ក្នុង​ឃុំ​ភ្លុក ​ស្រុក​សេ​សាន ​ខេត្តស្ទឹងត្រែង​ ត្រូវ​បាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ឈូស​ឆាយ​ស្ថាបនា​ជិត​រួចរាល់​ហើយ​ដើម្បី​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក របស់​ប្រជាពលរដ្ឋ​។

សកម្មភាព​សាងសង់​ផ្លូវ​ក្រួស​ក្រហម​នៅ​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៨ លោក គង់ សុផល ប្រធាន​គ្រប់គ្រង​គ្រឿងចក្រ សាងសង់​ផ្លូវ​នេះ​បាន​លើក​ឡើង​ថា ផ្លូវ​ដែល​កំពុង​អភិវឌ្ឍន៍​នេះ​កន្លង​មក​គឺ​ពុំ​មាន​នោះ​ឡើយ​ហើយ​ទើប​សាងសង់​នា​ឆ្នាំ​២០១៨​នេះ​ក្រោម​ការ​ឯកភាព​ពី​អាជ្ញាធរ​ខេត្ត ដោយ​មូលនិធិ​ឃុំ​នឹង​សាលាស្រុក​សេ​សាន​។

លោក​បញ្ជាក់​ថា​សកម្មភាព​សាងសង់​ផ្លូវ​ថ្មី​នេះ​ក្រុមការងារ​គ្រោង​បញ្ចប់​នៅ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ​កាត់​បន្ថយ ការ​ប្រើប្រាស់​ទូក​កាណូត​ហើយ​ប្រជាពលរដ្ឋ​ភូមិ​ស្រែ​គរ​ក៏​អាច​ចេញចូល​បាន​តាម​ផ្លូវ​នេះ​ដែរ​។

លោក​ទួន ថាំង មេឃុំ​ភ្លុក​ស្រុក​សេ​សាន​បាន​កក់​សំគាល់ថា វត្តមាន​ផ្លូវ​មួយ​ខ្សែ​នេះ​ពិតជា​ល្អ ព្រោះ​ងាយស្រួល​សំរាប់​ប្រជាពលរដ្ឋ​យើង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ចេញចូល​ទៅ​ទីរួមខេត្ត ជា​ពិសេស​នាំ​យក​ផលដំណាំ​ដាំ​ដុះ​បន្លែ បង្កា​ទៅ​លក់​នៅ​ទីផ្សារ​។

លោក​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​គាត់​តែង​សំដែង​ការ​សាទរ​ណាស់​ហើយក៍​ស្នើ​សុំ​ទៅ​រាជរ​ដ្ឋា​ភិ​បា​ម​ឱ្យ​ចាក់​កៅ​ស៊ី​ផង​ដែរ ព្រោះ​ផ្លូវ​ដែល​ចេញពី​ខេត្ត​ត​ភ្ជាប់​មក​ផ្លូវ​នេះ​មន្ទីរ​សាធារណៈ​ចាក់​កៅស៊ូ​បាន​១២​គីឡូម៉ែត្រ​ហើយ​នៅ​តែ​ជាង​២០​គីឡូម៉ែត្រ តែ​ប៉ុណ្ណោះ​។

លោក​ពេ​ង ឯម ប្រជាពលរដ្ឋ​នៅ​ភូមិ ឃុំ​ភ្លុក​នេះ​បាន​បញ្ជាក់​ថា ការ​រៀបចំ​ផ្លូវ បាន​ល្អ​នៅ​ក្នុងភូមិ​ឃុំ​មិនមែន​មាន​ផលប្រយោជន៍​មួយ​មុខ​សំរាប់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​នោះ​ទេ គឺ​ភូមិ​យើង​ក៏​ស្អាត ឃុំ​ស្រុក​ក៏​មាន​សោ​ភ​ណ័​ភាព​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏​មាន​ផាសុក​ភាពល្អ​ផង​ដែរ​។

លោក​ថា​កត្តា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ប្រឹងប្រែង​ចូលរួម​ខិតខំ​ថែរក្សា​ដើម្បី​ទុកជា​ប្រយោជន៍​សំរាប់​ប្រើប្រាស់​បាន​យូរអង្វែង​ពីព្រោះ​នៅ​ពេល​មានបុណ្យ​ទាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​អាច​ធ្វើ​ដំណើរ​បាន​ស្រួល​មក​លេង​រមណីយដ្ឋាន​ជួរ​ចាប បុប្ផា​ភ្លុក ប្រាសាទ​បា​គូ និង​ឆ្ពោះទៅ​មើល​កំសាន្ត​ទំនប់​វា​រី​អគ្គិសនី​ថែម​ទៀត ។

សូម​បញ្ជាក់​ថា​ផ្លូវ​នេះ​មាន​ប្រវែង​១២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ ៣៧៦ ចេញពី​ឃុំ​ភ្លុក​- ទៅ​កាន់​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ