ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​របង​លួស​បិទ​ចំ​កណ្តាលផ្លូវ ផ្អើល​ពេញ​បណ្តាញ​សង្គម ពិតជា​ត្រូវ​មែន​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​បោះបង្គោល​របង និង​រាយ​លួស​បន្លា​ចំ​កណ្តាល​ទ្រូងផ្លូវ​ធ្វើ​ដំណើរ ដែល​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្នាក់ងារ​កោះសន្តិភាព រួម​ទាំង​អ្នក​សារព័ត៌មាន​ជា​ច្រើន​ទៀត…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​បោះបង្គោល​របង និង​រាយ​លួស​បន្លា​ចំ​កណ្តាល​ទ្រូងផ្លូវ​ធ្វើ​ដំណើរ ដែល​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្នាក់ងារ​កោះសន្តិភាព រួម​ទាំង​អ្នក​សារព័ត៌មាន​ជា​ច្រើន​ទៀត បាន​ទៅ​ដល់​កន្លែង​កើតហេតុ ស្ថិត​ក្នុងភូមិ​គក ឃុំ​ខុន​រ៉ាង ស្រុក​បរិបូរណ៍ ខេត្ត​កំ​ពង​ឆ្នាំង ដើម្បី​ពិនិត្យ និង​ចង់​ដឹង​ការ​ពិត​។

នៅ​ក្នុង​បទ​សម្ភាសន៍​នៅ​កន្លែង​កើតហេតុ ម្ចាស់​ដី​ដែល​បាន​បោះបង្គោល​នៅ​កណ្ដាលផ្លូវ ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើ​ដំណើរ គឺ​ស្ត្រី​ឈ្មោះ​ឡេ​ង ចាន់​រី និង​ឪពុក​ឈ្មោះ​ឡេ​ង ទ្រី បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​បង្ហោះ​រូបភាព ដែល​គ្រួសារ​គាត់​បោះបង្គោល​របង​លើ​ផ្លូវ ហើយ​សរសេរ​ចោទ​គាត់​ថា រំលោភ​យក​ដី​ផ្លូវ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​បានឃើញ ដោយ​រិះគន់​គ្រួសារ​គាត់​ទាំង​បំពាន ។ ពីរ​នាក់​ឪពុក​និង​កូនស្រី ដែល​ជា​ម្ចាស់​ស្រែ​បាន​និយាយ​ដូច​គ្នា​នេះ​ដែរ​ថា​៖ កាលពី​៣​ឆ្នាំ​មុន​អាជ្ញាធរ​ភូមិ​-​ឃុំ​បាន​សុំ​ស្រែ​របស់​គាត់ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​បាន​ធំ​ទួ​លាយ​អាច​ជិះ​ម៉ូតូ បាន​ស្រួល ព្រោះតែ​អ្នក​ធ្វើ​ដំណើរ​កាល​ណោះ​ដើរ​តែ​លើ​ភ្លឺស្រែ​ប៉ុណ្ណោះ​។

គ្រួសារ​គាត់ ហេតុតែ​ជា​អ្នក​ធ្វើបុណ្យ​បាន​បរិច្ចាគ​ដី​ទទឹង​1​ម៉ែត្រ​កន្លះ បូក​ភ្លឺស្រែ​មាន ស្រាប់​កន្លះ​ម៉ែត្រ​ទៀត​សរុប គឺ​មាន​តែ​ពីរ​ម៉ែត្រ ដែល​អាច​ឱ្យ​បើក​ម៉ូតូ​បាន ចំណែកឯ​ភាគី​ម្ចាស់​ដីស្រែ​ម្ខាង​ទៀត​គេ​នឹង​អនុញ្ញាត​ឲ្យ​ឡើយ​។

គ្រួសារ​ម្ចាស់​ដីស្រែ​ខាងលើ​បាន​បន្ត​ថា ប៉ុន្តែ​នៅ​ពេល​ដែល​មេ​ភូមិ​ធ្វើការ​ចាក់​ដី គឺ​បាន​រំលោភ​បំពាន​ចូល​ដីស្រែ​របស់​គាត់​បន្ថែម​ទៀត រហូត​ទៅ​ដល់​កន្លែង​ខ្លះ​៣​ម៉ែត្រ និង​ខ្លះ​ទៀត​ដល់​៤​ម៉ែត្រ តាម​បណ្ដោយ​ភ្លឺស្រែ​ពី​ត្បូង​ទៅ​ជើង ។ កាល​ណោះ​ក្រុម​គ្រួសារ​របស់​គាត់​ក៏​ប្រាប់​ទៅ​អាជ្ញាធរ​ភូមិ​-​ឃុំ ដើម្បី​ឲ្យ​ការ​យក​ដី​នោះ​ចេញ​វិញ​ដែរ ប៉ុន្តែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ អាជ្ញាធរ​ភូមិ​-​ឃុំ​ចេះ​តែ​ថា ជាប់រវល់​រហូត ហើយ​អ្នក​ធ្វើ​ដំណើរ​ក៏​ចេះ​តែ​ដើរ​លើ​ផ្លូវ​ដែល​ការ​ចាក់​ដី​រំលោភ​យក​ចូល​ដីស្រែ​របស់​គ្រួសារ​គាត់ លើស​ការ​កំណត់​គ្រួសារ​គាត់​បរិច្ចាគ​ឱ្យ ។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រួសារ​គាត់​កាន់តែ​មួរ​ម៉ៅ​ទៅ​ទៀត​នោះ ថ្មី​ៗ​នេះ​ក៏​ស្រាប់តែ​មាន​អ្នក​លួច​ដឹក​ដី​មួយ​រថយន្ត​ទៀត​ទៅ​ចាក់​នៅ​កែង​ដី​ក្បាល​ស្រែ​របស់​គាត់​បណ្តាល​ឱ្យ​ជាន់​លើ​ស្រូវ​របស់​គាត់​ដែល​កំពុង​ដាក់​គ្រាប់​ថែម​ទៀត ។ ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​គ្រួសារ​គាត់​ទ្រាំ​មិន​បាន ហើយ​ក៏​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​ដើម​របស់​គាត់​វិញ​តែ​ម្តង​ទៅ​។

នៅ​ថ្ងៃ​នោះ​ផង​ដែរ លោក ឡាយ សា​រ៉​ន មេ​ភូមិ​គក ឃុំ​ខុន​រ៉​ង ក៏​និយាយ​ឲ្យ​ដឹង​ដែរ​ថា កាល​មុន​ផ្លូវ​នៅ​ចំណុច​​នេះ គ្រាន់តែ​ជា​ភ្លឺស្រែ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ 4 ភូមិ ដែល​ធ្វើ​ដំណើរ​ទៅ​មក ជា​ពិសេស​សិស្ស​ទៅ​សាលារៀន ទើប​លោក​ក្នុង​នាម​ជា​អ​ជ្ញា​ធ ឬ​ភូមិ​ក៏​បាន​ស្នើ​សុំ​ចាក់​ដី​បំពេញ​លើ​ភ្លឺស្រែ​ពង្រីក​ឱ្យ​ធំ​ជា​មុន​ដែល​អាច​ឱ្យ​អ្នក​ធ្វើ​ដំណើរ លទ្ធភាព​ជិះ​ម៉ូតូ​បាន ពិតជា​បាន​ចាក់​រំលោភ​កាន់តែ​ធំ ទៅ​លើ​ដីស្រែ​គេ​មែន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ