ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ធ្ងន់​ហើយ​លឿន​ទៀតទៅ​​ពន្លះ​មួយ​គ្រឿង​ផ្អើល​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​អំបិល​មួយ​បាន​បើក​បោះពួយ​បុក​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ដែល​កំពុង​ឈប់​ស្តុ​ប​ពីក្រោយ ហើយ​អ្នកបើកបរ​ក៏​បាន​ទាញ​ចង្កូត​ឡើង​ខឿន​សួនច្បារ​ខណ្ឌ​ចែកផ្លូវ​ជាតិ​លេខ​៥​ទៅ​មុខ​លែង​រួច​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​ចំណុច​ស្តុ​ប​ផ្លូវជាតិ​លេខ​៥ កែង​ផ្លូវ​ឡើង​ស្ពាន​បេ​ឡេ​ត៍ ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​អំបិល​មួយ​បាន​បើក​បោះពួយ​បុក​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ដែល​កំពុង​ឈប់​ស្តុ​ប​ពីក្រោយ ហើយ​អ្នកបើកបរ​ក៏​បាន​ទាញ​ចង្កូត​ឡើង​ខឿន​សួនច្បារ​ខណ្ឌ​ចែកផ្លូវ​ជាតិ​លេខ​៥​ទៅ​មុខ​លែង​រួច​។

គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​ចំណុច​ស្តុ​ប​ផ្លូវជាតិ​លេខ​៥ កែង​ផ្លូវ​ឡើង​ស្ពាន​បេ​ឡេ​ត៍ ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។

រថយន្ត​បង្ក​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មាន​ដឹក​អំបិល ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ៣A-០២៨៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ឡើយ​ ។ ​ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-១០៦១ បើកបរ​ដោយ​នារី​ម្នាក់​បាន​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​អំបិល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើត ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​កំពុង​ឈប់​ស្តុ​ប និង​បំរុង​បើក​ចេញ​ទៅ​នៅ​ពេល​ភ្លើង​ខៀវ ស្រាប់តែ​រថយន្ត​ដឹក​អំបិល​មក​បុក​ពីក្រោយ​ពេញទំហឹង​។

តាម​សាក្សី​បន្ត​ទៀត​ថា បន្ទាប់​មក​អ្នកបើកបរ​ក៏បាន​ទាញ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ឡើង​ខឿន​សួនច្បារ​កល់​ជាប់​ទៅ​មុខ​លែង​រួច​។ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ បណ្តាល​អោយ​កម្មករ​ម្នាក់​ធ្លាក់​ពីលើ​រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយដែរ​ តែ​ពុំ​ណ្តា​ល​អោយរ​ងរ​បួស​ឡើយ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​មូលដ្ឋាន​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ហើយ​ទាក់ទង​នគរបាល​ចរាចរណ៍​នាំរ​ថយ​ម្ត​បង្ក​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​ដើម្បី​ដោះស្រាយ​សងការ​ខូ​ខាត​ទ្រព្យសម្បត្តិ​សាធារណៈ ។ ដោយឡែក​រថយន្ត​ម៉ាក​ឡិច​ស៊ិ​សត្រូវ​បាន​ខាង​រថយន្ត​ដឹក​អំបិល​ជួយ​ចេញថ្លៃ​ជួសជុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ