ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​អស់​តម្លៃ​ព្រោះតែ​ជន​ក្លែងភេទធ្វើ​ជា​សង្ឃ

5 ឆ្នាំ មុន

តម្លៃ​ឧត្តមភេទ​របស់​អ្នកបួស​ត្រូវ​ធ្លាក់​ចុះ​ពិបាក​នឹង​ស្តារ​ឡើង ព្រះពុទ្ធ​សាសនា​ក៏​នឹង​អាប់ឱន​ដ៏​អាម៉ាស់​ដោយសារ​ពួក​ជន​មួយ​ក្តាប់​តូច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ យក​សាសនា​ធ្វើ​ជា​អាជីវកម្ម​ដោយ​មិន​ខ្លាច​បាបកម្ម ។ តើ​នេះ​មក​ពី​កំហុស​ខាង​ណា ? ជាក់ស្តែង​ជាងដែក​២​នាក់​ដោយសារ​តែ​ប្រាក់ខែ​ចាយ​មិន​គ្រប់គ្រាន់​ក៏​បែកគំនិត​នាំ​គ្នា​ទៅ​ទិញ​ស្បង់​ចីវរ​មក​គ្រង​ស្លៀកពាក់​ក្លែង​ធ្វើ​ជា​សង្ឃ ហើយ​ដើរ​រៃ​អង្គាសប្រាក់​ពី​អ្នកស្រុក​ទាំង​គឃ្លើន​។ ពេល​បាន​ប្រាក់​មក​ពួក​គេ​ដើរ​ស៊ីចាយ​ដេក​ផ្ទះសំណាក់​យ៉ាង​សប្បាយ បង្ក​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា…

តម្លៃ​ឧត្តមភេទ​របស់​អ្នកបួស​ត្រូវ​ធ្លាក់​ចុះ​ពិបាក​នឹង​ស្តារ​ឡើង ព្រះពុទ្ធ​សាសនា​ក៏​នឹង​អាប់ឱន​ដ៏​អាម៉ាស់​ដោយសារ​ពួក​ជន​មួយ​ក្តាប់​តូច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ យក​សាសនា​ធ្វើ​ជា​អាជីវកម្ម​ដោយ​មិន​ខ្លាច​បាបកម្ម ។ តើ​នេះ​មក​ពី​កំហុស​ខាង​ណា ?

ជាក់ស្តែង​ជាងដែក​២​នាក់​ដោយសារ​តែ​ប្រាក់ខែ​ចាយ​មិន​គ្រប់គ្រាន់​ក៏​បែកគំនិត​នាំ​គ្នា​ទៅ​ទិញ​ស្បង់​ចីវរ​មក​គ្រង​ស្លៀកពាក់​ក្លែង​ធ្វើ​ជា​សង្ឃ ហើយ​ដើរ​រៃ​អង្គាសប្រាក់​ពី​អ្នកស្រុក​ទាំង​គឃ្លើន​។ ពេល​បាន​ប្រាក់​មក​ពួក​គេ​ដើរ​ស៊ីចាយ​ដេក​ផ្ទះសំណាក់​យ៉ាង​សប្បាយ បង្ក​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា ដល់​កិត្តិយស​ព្រះសង្ឃ ដែល​លោក​ត្រឹមត្រូវ តែ​អំពើអាក្រក់​មិនយូរ​ប៉ុន្មាន​ទេ​ក៏​បែកធ្លាយ​ដឹង​ដល់​អ្នកស្រុក រាយការណ៍​ទៅ​សមត្ថកិច្ច​ក៏​ចុះ​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​អប់រំ ចំណែក​ប​ក្យ​ពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

ករណី​ជន​កំហូច​ក្លែងភេទ​ជា​សង្ឃ​ដើរ​រៃ​អង្គាសប្រាក់​ពី​អ្នកស្រុក​អ្នក​នេះ​មិនមែន​ទើបតែ​កើតឡើង​មួយ​ករណី​ទេ គឺ​កើត​ឡើងជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​នៅ​តែ​ខ្វះ​ការ​ទប់ស្កាត់​បាន​ទាន់​ពេល នេះ​ប្រហែលជា​អាច​មក​ពី​កម្សោយ​ខាង​ការ​គ្រប់គ្រង​សាសនា ទើប​បញ្ហា​ចេះ​តែ​កើតឡើង​ដដែល​ជា​ដដែល ។