ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​ពេញទំហឹង​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ីខ្ទាតសាច់ពេញផ្លូវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​សាច់​គោ​បើកបរ​ក្នុង​ល្បឿន​លឿន​ដែល​នោះ បណ្តាល​ឲ្យ​ខ្ទាត​សាច់​គោ​ពេញ​ផ្លូវ ហើយ​អ្នកបើកប​រ៉ឺ​ម៉ក​ម៉ូតូ​បាន​រង​របួសធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​កែង​ផ្លូវ​១១០…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​សាច់​គោ​បើកបរ​ក្នុង​ល្បឿន​លឿន​ដែល​នោះ បណ្តាល​ឲ្យ​ខ្ទាត​សាច់​គោ​ពេញ​ផ្លូវ ហើយ​អ្នកបើកប​រ៉ឺ​ម៉ក​ម៉ូតូ​បាន​រង​របួសធ្ងន់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​កែង​ផ្លូវ​១១០ សង្កាត់​ផ្សារ​រ​ដេប៉ូ​៣ ខណ្ឌទួលគោក​។

អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​មាន​ដឹក​សាច់​គោ​ឈ្មោះ​សឹម មី​ស៊ាំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​ម៉ាក​ធុន​ដ្រា ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AU-៦២៣១ បាន​រង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ចំហៀង​ខាងឆ្វេង​ស្ទើរ​ទាំងស្រុង បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​ក្រោយ​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១១០ ក្នុង​ទិស​ដៅ​ពី​ជើង​ត្បូង​ឆ្លងផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​មិន​ប្រ​យ​ត្ន័ ស្រប​ពេល​នោះ​ក៏​មាន​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​សាច់​គោ​ចេញពី​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ដើម្បី​យក​ទៅ​ដាក់​ឲ្យ​មួយ​នៅ​ផ្សារ​ពោធិ៍​ចិន​តុង ក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ម៉ូតូ​ខាងលើ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​រួច​ជ្រុល​ទៅ​បុក​រថយន្ត​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​សាច់​គោ​ពេញ​ផ្លូវ និង​ធ្វើ​ឲ្យ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន រីឯ​ជនជាតិ​ចិន​ដែលជាអ្នក​​បើកបរ​រថយន្ត​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​នឹង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង រួច​យក​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​មាន​ដឹក​សាច់​គោ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ