ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ចិត្ត​មឹកទេ! តោះ​មក​ដឹង​ពី​​ប្រយោជន៍ដ៏អស្ចារ្យ​​របស់​មឹក

5 ឆ្នាំ មុន

មឹក​គឺជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ភាគច្រើន​មិន​បាន​ចាប់អារម្មណ៍​ដឹង​។ មឹក គឺ​ប្រភេទ​នៃ​អាហារ​គ្រឿង​សមុទ្រ​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ញា​ញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​សម្រាប់​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ ។ អត្ថប្រយោជន៍​ដ៏​ល្អ​ប្រសើរ​មួយ​ចំនួន​នៃ​ការ​ទទួលទាន​មឹក​ចំពោះ​សុខភាព ៖ ១….

មឹក​គឺជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ភាគច្រើន​មិន​បាន​ចាប់អារម្មណ៍​ដឹង​។ មឹក គឺ​ប្រភេទ​នៃ​អាហារ​គ្រឿង​សមុទ្រ​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ញា​ញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​សម្រាប់​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ ។ អត្ថប្រយោជន៍​ដ៏​ល្អ​ប្រសើរ​មួយ​ចំនួន​នៃ​ការ​ទទួលទាន​មឹក​ចំពោះ​សុខភាព ៖

១. បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម ៖ មឹក​គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ សំខាន់​ៗ និង​សារ​ធាតុ​ចិញ្ចឹម ។ ប្រូតេអ៊ីន​, វីតាមីន និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ក៏​ដូច​ជា​ជាតិ​ដែក​ដែល​មាន​វត្តមាន​ក្នុង​មឹក​ធ្វើ​ឲ្យ​ការ​ទទួលទាន​គ្រឿង​សមុទ្រ​នេះ គឺ​ល្អ​ប្រសើរ​ចំពោះ​សុខភាព​រាង​កាយ​ក្នុង​ការ​បង្កើន​បរិមាណ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម ។ កោសិកា​ឈាមក្រហម​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​រាង​កាយ​មនុស្ស ។ ប្រូតេអ៊ីន​អេ​ម៉ូ​ក្លូ​ប៊ី​ន​នៅ​ក្នុង​កោសិកា​ឈាមក្រហម​ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​គ្រប់​សរីរាង្គ​ខាង​ក្នុង​នៃ​រាង​កាយ ហេតុនេះ​វា គឺ​សំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​បេះដូង ។

២. សុខភាព​បេះដូង ៖ ត្រឹម​បរិមាណ​៨៥​ក្រាម​នៃ​មឹក​ធម្មតា គឺ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ​២០៩ មី​លី​ក្រាម ។ នេះ​ប្រហែលជា​៤ ភាគរយ​នៃ​៤៧០០ មី​លី្ល​ក្រាម​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​រាង​កាយ​ត្រូវការ​ប្រចាំ​ថ្ងៃ ។ ប៉ូ​តា​ស្យូ​ម​មាន​ប្រសិទ្ធភាព​បង្កើន​សុខភាព​បេះដូង និង​រក្សា​អត្រា​នៃ​ចង្វាក់បេះដូង ហើយ​ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ផង​ដែរ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​សុខភាព Linus Pauling​។ ការ​ទទួលទាន​មឹក​ក៏​ជួយ​រាង​កាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បេះដូង ហើយ​ថែម​ទាំង​ជួយ​ការពារ​កោសិកា​មិន​ឲ្យ​ទទួល​រង​ការ​បំផ្លាញ តាម​រយៈ​បរិមាណ​នៃ​វីតាមីន E ដែល​វា​មាន​ផ្ទុក ។ ត្រឹម​៨៥​ក្រាម​នៃ​មឹក​មាន​ផ្ទុក​វីតាមីន E ដល់​ទៅ​៧ ភាគរយ​នៃ​វីតាមីន​១៥ មី​ល្លី​ក្រាម​ដែល​រាង​កាយ​ត្រូវការ​ប្រចាំ​ថ្ងៃ ។

៣.​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ មិន​ដូចនឹង​អាហារ​សមុទ្រ​ផ្សេង​ទៀត​ដែល​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​នោះ​ទេ មឹក គឺ​អាច​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​ពេល​អ្នក​ទទួលទាន​វា ដោយសារ​មឹក​ឆៅ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប ។ វា​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​តាម​វិទ្យាសាស្ត្រ​ថា​មឹក​ចំនួន​១០០​ក្រាម ផ្ទុក​កាឡូរី​ទាប​បំផុត​ប្រហែលជា​១,៤ ក្រាម​ប៉ុណ្ណោះ ។

៤. កាត់​បន្ថយ​ការ​រលាក ៖ ការ​រលាក​រ៉ាំរ៉ៃ​អាច​ធ្វើ​ឲ្យ​មានការ​រលាក​ដល់​សរសៃឈាម​ដែល​បង្ក​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​គាំងបេះដូង គម្រាមកំហែង​ដល់​អាយុជីវិត ។ ទោះជា​យ៉ាងណា​ការ​ទទួលទាន​មឹក អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយសារ​វា​ជា​អាហារ​មួយ​ប្រភេទ​ដែល​ប្រឆាំង​នឹង​ការ​រលាក ហើយ​រារាំង​រាង​កាយ​មិន​ឲ្យ​បង្ក​ការ​រលាក​ច្រើន​ពេក ។

៥.​បង្ការ​ជំងឺ​រលាក​សន្លាក់ ៖ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ គឺ​មាន​ផ្ទុក​កម្រិត​សេ​លេ​នី​ន​តិច​នៅ​ក្នុង​ឈាម​របស់​ពួក​គេ​។ សេ​លេ​នី​ន គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​សម្រាល​អាការ​នៃ​ជំងឺ​រលាក​សន្លាក់​តាម​រយៈ​ការ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី ។ អ្វី​ដែល​សំខាន់​នោះ គឺ​មឹក​មាន​ផ្ទុក​ជាតិ​រ៉ែ​សេ​លេ​នី​ន​ដល់​ទៅ​ប្រមាណ​ជា​៦៣​ភាគរយ​ឯណោះ ។ ដូច្នេះ​អ្នក​គួរ​បន្ថែម​មឹក​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

ចំណុច​គួរ​ប្រុង​ប្រយ័ត្ន ៖ ដើម្បី​ចៀសវាង​ការ​ពុល​មឹក ខាងក្រោម​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ និង​មិន​គួរ ៖

១- ​ជ្រើសរើស​យក​មឹក ស្រស់​ៗ ហើយ​រក្សា​ទុក​វា​នៅ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​សីតុណ្ហភាព​ពី 0 ទៅ​៥ អង្សា​សេ។

២-ទិញ​មឹក​ពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្ត​បាន ដើម្បី​ប្រាកដ​ថា​មិនមែន​ជា​មឹក​ខូចគុណភាព ។

៣-​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ប្រឡេះ​ក្បាល​ចេញ​, ហូត​ទ្រនុង​ចេញ ក៏​ដូច​ជា​ទឹក​មឹក ហើយ​លាង​ដុស​សម្អាត​សាច់​មឹក​ឲ្យ​ស្អាត​សព្វ​ជាមួយនឹង​ទឹក​ធម្មតា សឹម​យក​ទៅ​ចម្អិន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ