ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចាំបាច់​ត្រូវធ្វើ​មុន និង​ក្រោយ​ហាត់ប្រាណ

5 ឆ្នាំ មុន

អ្វី​ដែល​ជា​ទម្លាប់​ដ៏​ល្អ​ក្នុង​ការ​រស់នៅ គឺ​ត្រូវ​តែ​មានការ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ថា​គួរតែ​ធ្វើការ​ពត់ពេន​ខ្លួន​យ៉ាងណា​ទើប​ត្រឹមត្រូវ​ដែរ​ទេ ? ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ ខ្លះ​ៗ​អំពី​ការ​ពត់ពេន​ខ្លួន​ទាំង​មុន និង​ក្រោយ​ពេល​ហាត់ប្រាណ​៖ ចូរ​ដកដង្ហើម ជ្រៅ​ៗ បន្ទាប់​មក​ចូរ​ដក​ដង្ហើមចេញ…

អ្វី​ដែល​ជា​ទម្លាប់​ដ៏​ល្អ​ក្នុង​ការ​រស់នៅ គឺ​ត្រូវ​តែ​មានការ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ថា​គួរតែ​ធ្វើការ​ពត់ពេន​ខ្លួន​យ៉ាងណា​ទើប​ត្រឹមត្រូវ​ដែរ​ទេ ? ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ ខ្លះ​ៗ​អំពី​ការ​ពត់ពេន​ខ្លួន​ទាំង​មុន និង​ក្រោយ​ពេល​ហាត់ប្រាណ​៖

ចូរ​ដកដង្ហើម ជ្រៅ​ៗ បន្ទាប់​មក​ចូរ​ដក​ដង្ហើមចេញ យឺត​ៗ​នៅ​ពេល​អ្នក​ពត់ពេន​សាច់ដុំ​ឲ្យ​តឹង ។ ចូរ​ទប់​ដង្ហើម​រហូត​ដល់​៣០​វិនាទី បន្ទាប់​មក​បន្ធូរ​វិញ ហើយ​ធ្វើការ​ពត់ពេន​សាច់ដុំ​នោះ​ចំនួន​ពីរ​បី​ដង​ទៀត ។

ចូរ​ទប់​ការ​ពត់ពេន​អ្នក​ឲ្យ​នៅ​នឹង​(​អាច​ធ្វើ​ចលនា​តិចតួច​បាន​)​ព្រោះ​វា​អាច​ជួយ​អ្នក​ការពារ​កុំ​ឲ្យ​ឈឺចាប់​បាន។

មិន​ត្រូវ​ពត់ពេន​សាច់ដុំ​ណាមួយ​ដែល​មិន​ត្រូវ​បាន​កម្តៅ​សាច់ដុំ​ត្រឹមត្រូវ​ឡើយ ។ មិន​ត្រូវ​ពត់ពេន​សាច់ដុំ​ណាមួយ​រហូត​ដល់​វា​ឈឺ​ឡើយ ។ ចូរ​ដកដង្ហើម​ធម្មតា​នៅ​ពេល​ពត់ពេន​ខ្លួន ហើយ​ក៏​មិនបាច់​អត់​ដង្ហើម​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ