ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រង់​ធម្ម​ិកោ​ចង់​ឃើញ​លោក សម រ​ង្ស៊ី​ចូល​ស្រុក​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់​ធម្ម​មិ​កោ​បាន​អះអាង​ថា ព្រះ​ចង់​ឃើញ​លោក សម រ​ង្ស៊ី ចូល​ស្រុក​វិញ ដូច​ការ​ប្រកាស​ភ្នាល់​ជាមួយ​សម្តេច តេ​ជោ​ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់​ធម្ម​មិ​កោ​បាន​អះអាង​ថា ព្រះ​ចង់​ឃើញ​លោក សម រ​ង្ស៊ី ចូល​ស្រុក​វិញ ដូច​ការ​ប្រកាស​ភ្នាល់​ជាមួយ​សម្តេច តេ​ជោ​ហ៊ុន សែន ទ្រង់​ធម្ម​មិ​កោ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៨ បញ្ជាក់​«​ខ្ញុំ​គាំទ្រ​ឲ្យ​លោក សម រ​ង្ស៊ី វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ តែ​មិន​គាំទ្រ​ឲ្យ​គាត់​មក​វិញ ដើម្បី​ចូល​គុក​ទេ គឺ​ឲ្យ​គាត់​មក​វិញ​ដោយ​មាន​ដំណោះស្រាយ ។ តែ​អ្នក​ផ្សេង​ចង់​ដើរ​ចូល​គុក​ក៏​ខ្ញុំ​មិន​ឃាត់​ដែរ »​។

ចំណែក​លោក hang meang khou សកម្មជន​អតិ​ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​« ទូល​បង្គុំ​ក៏​គាំទ្រ​លោក សម រ​ង្ស៊ី ចូល​ស្រុក​១០០% ដើម្បី​រក​ដំណោះស្រាយ ហើយ​ក៏​ត្រូវ​និង​ពាក្យ​តែងតែ​សូត្រ​តាម​មាត់​គ្រប់​ៗ​គ្នា​ថា សម រ​ង្ស៊ី និង កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​មែន​»​។ ជាមួយ​គ្នា​នោះ​ដែរ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ច័ន្ទ រាម ក៏​បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​ដូច​អ្វី​ដែល​សន្យា និង​ប្រកាស​ជា​សាធារណៈ​នោះ​ទេ ។

ប្រភព​បញ្ជាក់​ថា លោក​សម រ​ង្ស៊ី មិន​ហ៊ាន​ចូល​មក​ទេ​ព្រះ​អង្គ​… ហើយ​បើ​លោក សម រ​ង្ស៊ី ចូល​មក គឺ​មាន​តែ​ការ​ដោះ​ដូរ​ដូច​មាន​កន្លង​មក – ដក​ពាក្យបណ្តឹង​ពី​តុលាការអន្តរជាតិ​ករណី​បោក​គ្រាប់បែក​មុខ​រដ្ឋសភា ។ – សុំ​កែ​ច្បាប់​ពី​2/3 មក​50+1 – ចុង​ក្រោយ​មួយទៀត​ចង់​ចូល​មក​ចូលរួម​បុណ្យសព​ម្តាយក្មេក​បាន​ឯកភាព​ទៅ​លើ​ការ​កែ​ខ្នាត​ផែនទី​…. ចុះបើ​មក​លើក​នេះ​តើ​ត្រូវ​ដោះ​ដូរ​អី​ទៀត​ព្រះ​អង្គ​…​? ។ ប្រភព​បន្ថែម​ថា ចំពោះ​ទូល​បង្គំ​ផ្ទាល់​សុំ​ឲ្យ​លោក សម រ​ង្ស៊ី សម្រាក​ឲ្យ​ស្អា​តទៅ​ចាំ​ដល់​ពេល​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​ហ្មង​ទៅ​…. កុំ​ភ័យ​ខ្លាច​គេ​ផាត់​គាត់​ចោល​អី ។

សូម​ជម្រាប​ថា​លោក សម រ​ង្ស៊ី បាន​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​យក​លោក កឹ​ម ជា​ប្រធានបទ​នៃ​ការ​ភ្នាល់ ។ លោក សម រ​ង្ស៊ី ថា បើ​គ្មាន​ការ​ដោះ​លែង​លោក កឹ​ម សុខា ចាប់ពី​ចន្លោះ​ថ្ងៃ​ទី​២៩ ធ្នូ រហូត​ដល់​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៩​ទេ​លោក​នឹង​ចូល​មក​ស្រុក​វិញ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធ​ធានា​គារ ។

ចំណែក​សម្តេច តេ​ជោ ហ៊ុន សែន វិញ​ក៏​បាន​ប្រកាស​យល់ព្រម​តាម​ការ​ភ្នាល់​របស់​លោក សម រ​ង្ស៊ី ដោយ​សម្តេច​ថា បើ​មានការ​ដោះ​លែង​លោក កឹ​ម សុខ ដូច​ការ​កំណត់​របស់​លោក សម រ​ង្ស៊ី ពិតមែន​សម្តេច​នឹង​ចុះ​ចេញពី​តំណែង ។ ការ​ភ្នាល់​គ្នា​រវាង​មេ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​នេះ​បាន​ធ្វើ​មានការ​ភ្ញាក់ផ្អើល​មតិ​ជាតិ និង​អន្តជាតិ​យ៉ាង​ខ្លាំង ហើយ​មហាជន​ក៏​ចាំ​តាម​មើល​យ៉ាង​យកចិត្តទុកដាក់​ដែរ​ថា អ្នក​ទាំង​ពីរ​គោរព​តាម​ការ​ភ្នាល់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ