ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចងនៅ​ក្បែរ​ផ្ទះ​ហើយ​ឆ្លៀត​​ទៀត​… ចេះ​រក​ឃើញ​កុំ​អី​មិនដឹង​យ៉ាងណា​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្របី​ចំនួន​៤​ក្បាល​ដែល​ម្ចាស់​ចង​ទុក​នៅ​ក្រោល​ទីនោះ ស្រាប់តែ​ត្រូវ​ចោរលួច​ទៅ​បាត់ កាលពី​ម៉ោង​១២​និង​១៣​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ២០១៨ នៅ​ចំណុច​ខ្ទម​ស្រែ​ម្សៅ ស្ថិត​ក្នុងភូមិ​ព្រះ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្របី​ចំនួន​៤​ក្បាល​ដែល​ម្ចាស់​ចង​ទុក​នៅ​ក្រោល​ទីនោះ ស្រាប់តែ​ត្រូវ​ចោរលួច​ទៅ​បាត់ កាលពី​ម៉ោង​១២​និង​១៣​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ២០១៨ នៅ​ចំណុច​ខ្ទម​ស្រែ​ម្សៅ ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ម្ចាស់​ក្របី​ឈ្មោះ សម្បត្តិ មុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពេល​ចោរលួច​ក្របី​ពី​ក្រោល​អស់​ទៅ ម្ចាស់​ក៏​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថ​កិច្ច​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ឈូក ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​ចោរលួច​គោ​នេះ ។

ភ្លាម​នោះ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ស្វែងរក និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ធ្វើការ​ស្រាវជ្រាវ លុះដល់​ម៉ោង​៣​និង​៥​នាទី រសៀល​ថ្ងៃ​ដដែល ទើប​កម្លាំង​សហការ​ឃាត់​រថយន្ត​ដឹក​ក្របី​នោះ​នៅ​ចំណុច​ផ្លូវ​២០១០ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ រីឯ​ម្ចាស់​រថយន្ត​ដែល​ជា​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយ​ជ្រះ បញ្ជូន​ក្របី​ដែល​ចោរលួច និង​រថយន្ត​ចោរ​ដឹក​ក្របី​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ