ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! សូត្រ ប៊ុ​ន​ធី ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ វិច្ឆិកា ឆ្នាំ​២០១៨ កីឡាករ​កម្ពុជា សូត្រ ប៊ុ​ន​ធី…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ វិច្ឆិកា ឆ្នាំ​២០១៨ កីឡាករ​កម្ពុជា សូត្រ ប៊ុ​ន​ធី បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ដូច​ការ​គ្រោងទុក​ហើយ សម្រាប់​រដូវ​កាល​ទី​៧ នៅ​លើ​សង្វៀន​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​។ លោក​ទទួល​បាន​ទឹកប្រាក់​២០​លាន​រៀល អម​ដោយ​ខ្សែក្រវាត់​១ ខណៈ​ដែល​កីឡាករ​ថៃ​ដែល​បាន​ចំណាត់ថ្នាក់​លេខ​២ គឺ​បាន​តែ​១២​លាន​រៀល ពោល​គឺ​ខុស​តម្លៃ​រង្វាន់​គ្នា ជិត​២​ដង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​កម្ពុជា និង​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​បញ្ចប់​។ កីឡាករ​ទាំង​ពីរ បញ្ចេញ​សមត្ថភាព​ពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​យ៉ាង​ខ្លាំង ដល់​ថ្នាក់​មនុស្ស​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍​។

លោក​ថា កីឡាករ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខា​រ៉ា​បាវ បន្ទាប់​ពី​ការ​ប្រកួត​នេះ ជ្រើស​បាន​ជើងឯក​បាន​ចំនួន​៣​លើក​មក​ហើយ​។ ហេតុផល​ដែល សូត្រ ប៊ុ​ន​ធី បាន​ឡើង​មក​ប្រកួត​យក​ខ្សែក្រវាត់​នេះ គឺ​បន្ទាប់​ពី​ពេល​កន្លង គេ​ប្រកួតប្រជែង​សន្សំ​ពិន្ទុ ហើយ​ដណ្ដើម​បាន​ពិន្ទុ​លេខ​១​ក្នុង​ពូ​ល ស្របគ្នា​ដែល​កីឡាករ​ថៃ Phat Thana ក៏​ឈរ​លំដាប់​ទី​១ ក្នុង​ពូ​ល​បរទេស​ដូច​គ្នា​។

កីឡាករ សូត្រ ប៊ុ​ន​ធី ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ចំពោះ​អ្វី​ដែល​គេ​ធ្វើ​បាន ប៉ុន្តែ​ក៏​បាន​ធ្វើ​ក្ដី​ស្រ​ម៉ៃ​របស់​កីឡាករ​ថៃ​បាត់បង់​ឱកាស​ពី​ការ​ខំប្រឹង​ប្រែង ដែល​គេ​ធ្វើ​តាំងពី​ពេល​បើក​ឆាក​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ