ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​ស្បថ​ទាំង​បំពាន

5 ឆ្នាំ មុន

កាលពី​អតីតជាតិ​មាន​ស្ត្រី​មា្ន​ក់​ត្រូវជា​ភរិយា​កុដុម្ពី​ក្នុង​ក្រុង​សាវត្ថី តែ​នាង​ជា​ស្ត្រី​អា​ឥត​មានកូន​សោះ​។ ថ្ងៃមួយ​ពួក​ញាតិ​ទាំងឡាយ និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា ភរិយា​របស់​អ្នកឯង​ជា​ស្ត្រី​អា​ឥត​មានកូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មានកូន​នឹង​បាន​ត​វង្ស​ត្រកូល​កុំឱ្យ​ដាច់​ពូជ ។ ចំណែកឯ​ភរិយា​ក៏​និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ដែរ​ថា​ខ្ញុំ​ជា​ស្ត្រី​អា​គ្មាន​កូន​ទេ ពូជពង្សវង្សត្រកូល​មុខជា​នឹង​ត្រូវ​រលត់​ផុត ត្រឹមនេះ​មិន​ខាន​ឡើយ…

កាលពី​អតីតជាតិ​មាន​ស្ត្រី​មា្ន​ក់​ត្រូវជា​ភរិយា​កុដុម្ពី​ក្នុង​ក្រុង​សាវត្ថី តែ​នាង​ជា​ស្ត្រី​អា​ឥត​មានកូន​សោះ​។ ថ្ងៃមួយ​ពួក​ញាតិ​ទាំងឡាយ និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា ភរិយា​របស់​អ្នកឯង​ជា​ស្ត្រី​អា​ឥត​មានកូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មានកូន​នឹង​បាន​ត​វង្ស​ត្រកូល​កុំឱ្យ​ដាច់​ពូជ ។

ចំណែកឯ​ភរិយា​ក៏​និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ដែរ​ថា​ខ្ញុំ​ជា​ស្ត្រី​អា​គ្មាន​កូន​ទេ ពូជពង្សវង្សត្រកូល​មុខជា​នឹង​ត្រូវ​រលត់​ផុត ត្រឹមនេះ​មិន​ខាន​ឡើយ ដើម្បី​បន្ត​ពូជពង្សរ​បស់បង ចូរ​បង​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។

កុដុម្ពី​ដោយ​ឮ​ភរិយា​ខ្លួន​ព្រម​ហើយ ក៏​យកប្រពន្ធ​មួយទៀត មិនយូរ​ប៉ុន្មាន ភរិយា​ក្រោយ​នេះ​ក៏​មានគភ៌​។ ឯ​ភរិយា​ដើម​ឃើញ​នាង​ប្រពន្ធ​ក្រោយ​នោះ​មានគភ៌ បែរជា​គិត​ថា នាង​មានកូន​មិនយូរ​ទេ​នឹង​បានជា​មេផ្ទះ​ធំ ត្រូ​ត​ត្រា​លើ​អញ​ជា​មិន​ខាន ដូច្នេះ​អញ​ត្រូវ​រក​ឧបាយកល ពន្លូត​គភ៌​នោះ​ទើបបាន ។

គិត​ហើយ​នាង​ក៏​ជួល​គ្រូពេទ្យ​ម្នាក់ ដែល​ប្រសប់​ខាង​ផ្សំ​ថ្នាំ​សម្រាប់​ពន្លូត​គភ៌​។ លុះ​គ្រូពេទ្យ​ផ្សំ​ថ្នាំ​យក​មក​ឱ្យ​នាង​ហើយ​ផ្តាំ​ថា ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឱ្យ​ស្ត្រី​នោះ​បរិភោគ គភ៌​នោះ​នឹង​រលូត​ភ្លាម ស្ត្រី​អា​ធ្វើ​តាម​បណ្តាំ​ពេទ្យ ក៏​សម្រេច​ដូច​បំណង​មែន ។

កាល​គភ៌​នោះ​រលូត​ផុត​ទៅ នាង​ប្រពន្ធ​ក្រោយ​នោះ​ក៏​និយាយ​រឿងរ៉ាវ​ប្រាប់​ដល់​ស្វាមី ម្តាយ និង​ញាតិ​ទាំងអស់​របស់​ខ្លួន អំពី​គំនិតអាក្រក់​របស់​ស្ត្រី​អានោះ ឯ​ពួក​ញាតិ​បាន​ស្តីបន្ទោស​ស្ត្រី​នោះ​ជា​ច្រើន តែ​ស្ត្រី​អា​មិន​ព្រម​ទទួល​ការ​ពិត​ទេ ហើយ​ហ៊ាន​ស្បថ​ទាំង​បំពាន​ថា បើ​នាង​បាន​ធ្វើអំពើ​អាក្រក់​បែប​នេះ​មែន សូម​ឱ្យ​ធ្លាក់​រង​ទុក្ខវេទនា​ក្នុង​នរក រួច​ពី​នោះ​មក​កើតជា​ប្រេត​ស៊ី​តែ​កូន​ឯង សូម​ឱ្យ​អត់បាយ​ក្រហាយ​ទឹក ឱ្យ​មាន​ខ្លូ​ន​ក្លិនស្អុយ​អសោចិ៍ ។

ដោយ​អំណាច​នៃ​បាបកម្ម លុះ​អស់​អាយុសង្ខារ​ទៅ ស្ត្រី​អានោះ​ក៏​ធ្លាក់​ទៅ​សោយទុក្ខ​ក្នុង​ឋាននរក រួច​ពី​នរក​មក​កើតជា​ប្រេត​ញី​អាស្រ័យ​នៅ​ក្បែរ​ភូមិ​មួយ ។

កាលនោះ​មាន​ព្រះ​ថេរៈ​៨​អង្គ​គង់​ចាំ​វស្សា​នៅ​ក្នុង​ជនបទ​មួយ លុះ​ចេញ​វស្សា​ក៏​និមន្ត​ទៅ​ក្រុង​សាវត្ថី ដើម្បី​នមស្សការ​ព្រះ​បរមគ្រូ ក៏​បាន​ចូល​ទៅ​សំណាក់អាស្រ័យ​ក្នុង​ព្រៃរបោះ​មួយ​កន្លែង ប្រកបដោយ​ម្លប់​សែន​ត្រជាក់ មានទឹក​ថ្លាយង់ ។

ឯ​ប្រេត​ញី​នោះ​បាន​សម្ដែង​កាយ​ឱ្យ​ព្រះ​ថេរៈ​ឃើញ ទើប​ព្រះ​ថេរៈ​៧​អង្គ​សួរ​ទៅ​កាន់​ប្រេត​នោះ​ថា នាង​គ្មាន​សំពត់​ស្លៀក មាន​ខ្លូ​ន​អាក្រក់​ក្រៃ មាន​ក្លិនស្អុយ​អសោចិ៍ មាន​រុយ​រោម​ពេញ​ទាំង​ខ្លូ​ន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ព្រោះ​ធ្វើ​កម្ម​អ្វី ?

នាង​ប្រេត​បាន​រៀបរាប់​ពី​អំពើអាក្រក់​របស់​ខ្លួន​តាម​ដំណើររឿង​ដែល​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតជាតិ​ដោយ​សព្វគ្រប់ ហើយ​បាន​ផ្តាំ​ថា សូម​ព្រះករុណា​មេត្តា​និមន្ត​ទៅ​ប្រាប់​កុដុម្ពី​នោះ​ឱ្យ​ថ្វាយ​ទាន​ដល់​ព្រះករុណា​ម្ចាស់​ផង ហើយ​សូម​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​មក​ចែក​ដល់​ខ្ញុំម្ចាស់​ទទួលទាន​ផង ដើម្បី​ឆាប់​រួច​ពី​ប្រេតវិស័យ ។

ព្រះ​មហា​ថេរៈ​ប្រកបដោយ​សេចក្តី​មេត្តា​ក៏​និមន្ត​ទៅ​ផ្ទះ​កុដុម្ពី​នោះ​ប្រាប់​អំពី​បណ្តាំ​នាង​ប្រេត​ញី កុដុម្ពី​ក៏​កើតក្តី​សង្វេគ ហើយ​បាន​ចាត់ចែង​ទាន​ឧទ្ទិស​ផល​ឱ្យ​ប្រេត​ញី​ដោយ​សទ្ធា​ជ្រះថ្លា​ក្រៃ​លែង ដោយ​អំណាច​នៃ​ផល​ទាន នាង​ប្រេត​បាន​រំដោះ​ទុក្ខទោស​ភ្លាម​មួយ​រំពេច ហើយ​បាន​សោយ​សម្បត្តិ​ដ៏​សែន​មនោ​រម្យ ។