ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ អ្នក​ប្រើប្រាស់​ផ្លូវ​ច្រើន​លើសលប់​តែ​ត្រូវ​មាន​ឆន្ទៈ និង​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ល្អ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សម្តែង​ការ​កោតសរសើរ និង​មាន​មោទនភាព​ជាទី​បំផុត​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្តន៍​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សម្តែង​ការ​កោតសរសើរ និង​មាន​មោទនភាព​ជាទី​បំផុត​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្តន៍​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទ​១៧ វិច្ឆិកា​ថា​«​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការ​កោតសរសើរ​ប្រកប ដោយ​សេចក្តី​មោទនភាព​ជាទី​បំផុត​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្តន៍​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុសផុល​ក្នុង​ពេល​ធ្វើ​ចរាចរណ៍​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់​បង់ជីវិត រង​គ្រោះ និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ពេល​កន្លង​ទៅ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដ​ច​ក៏​បន្ដ​ថា ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​ជា​បញ្ហា​ប្រឈម ចំពោះ​មុខ និង​យូរអង្វែង​ដែល​អាច​កើតឡើង​ភ្លាម​ៗ​ក្នុង​ករណី​អ្នក​ប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស ឬ​ខ្ជិល​មិន​គោរព​ច្បាប់ ។ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ដូច្នេះ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ​នេះ យានយន្ត​ធ្វើ​ចរាចរណ​ណ៍​នឹង​មាន​កំណើន​កើនឡើង​ខ្ពស់​ខុស​ពី​ប្រក្រតី​ដែល​អាច​មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​កកស្ទះ​ចរាចរណ៍​ដូច​ក្នុង​ពិធីបុណ្យ​នានា​កន្លង​ទៅ​ផង​ដែរ ។

សម្ដេច​បន្ថែម ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធី​អុំទូក អកអំបុក​អក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ដូច​ខាងក្រោម ១- ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត ២- មិន​ត្រូវ​បើកបរ​លើស​ល្បឿន កំណត់​ជា​ដាច់ខាត ៣- មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត ៤- ត្រូវ​គោរព​សិទ្ធិ​អាទិភាព​រូប​សញ្ញា​ចរាចរ និង​ប្រកាន់​ស្តាំ​ជា​និច្ច ៥- ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត ៦- មិន​ត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង ៧- ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​ជា​និច្ច ពិសេស​ត្រួតពិនិត្យ​កង ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ ។ ៨ -​សូមកុំ​ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ។

ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​អ្នក​ជិះ​លើដំបូល និង​សូម​មេត្តា​កុំ​តម្លើង​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​នេះ ។ ៩- មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​មួយ​ណា​ដែល​ជា​ដាច់ខាត ។ ១០- ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ ។ គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សំដែង​នូវ​សេចក្តី​សង្ឃឹម​ជឿជាក់​លើ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប និង​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ក៏​ដូច​ជា អនុវត្ត​តាម​សេចក្តី​អំពាវនាវ​នេះ ដើម្បី​នាំ​មក​សុវត្ថិភាព និង​សេចក្តីសុខ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​ខាង​មុខ​នេះ ។

គួរ​កត់សម្គាល់​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នេះ​មាន​អ្នក​ជិះ​ទោចក្រយានយន្ត​ចំនួន​៨១% ដែល​ភាគច្រើន​ជា​យុវវ័យ​បាន​ក្លាយជា​ជន​រងគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ​មាន​៧៧% ដែល​មិន​បាន​ពាក់មួក​សុ​ត្ថិ​ភាព ក្នុង​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ