ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​ឆក់​យក​ជីវិត​បុរស​ម្នាក់​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​រថយន្ត​យ៉ាង​ពេញទំហឹង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៣…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​រថយន្ត​យ៉ាង​ពេញទំហឹង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ពន្លឺ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងដែក ជា​អ្នកបើកបរ​ម៉ូតូ មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ បាន​រង​របួសធ្ងន់​ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និច​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ កណ្ដាល ១Y-៧៧៤៤ តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​មិន​បាន​ប្រុង​ប្រ​យ​ត្ន័​ក៏​ជ្រុល​ទៅ​បុក​ពីមុខ​រថយន្ត​ដឹក​ឥ​វ៉ា​ន់​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-១៣៦៧ បើកបរ​តាម​បណ្តោយ​ផ្លូវព្រះ​​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ប​ញ្ច្រា​ស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់ និង​អ្នកបើកបរ​ម៉ូតូ​បាន បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​កា​រិ​ល័យ​ចរាចរណ៍​ជើង​គោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។​ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ស្រុក​កំណើត​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ