ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពែង ខ្មៅ ត្រូវ​គេ​ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះជា​ការ​ប្រកួត​នៅ​ប៉ុស្តិ៍​លេខ​៥ ត្រូវ​បាន​ធ្វើ​ឡើង​ដូច​គ្នា​នឹង​ការ​ប្រកួត​គូ​ដណ្ដើម​ខ្សែក្រវាត់​ទាំងពួង តែ​កីឡាករ​បង្គោល​ខៀវ កំពែង ខ្មៅ នៅ​តែ​ត្រូវ​ឱ្យ​ចាញ់​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​។ ការ​ប្រកួត​ត្រូវ​បាន​ឡើង​ក្នុង​លក្ខ​ណ្ឌ​បំពេញ​កិច្ច​ប៉ុណ្ណោះ បើ​ទោះជា​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ទោះជា​ការ​ប្រកួត​នៅ​ប៉ុស្តិ៍​លេខ​៥ ត្រូវ​បាន​ធ្វើ​ឡើង​ដូច​គ្នា​នឹង​ការ​ប្រកួត​គូ​ដណ្ដើម​ខ្សែក្រវាត់​ទាំងពួង តែ​កីឡាករ​បង្គោល​ខៀវ កំពែង ខ្មៅ នៅ​តែ​ត្រូវ​ឱ្យ​ចាញ់​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​។ ការ​ប្រកួត​ត្រូវ​បាន​ឡើង​ក្នុង​លក្ខ​ណ្ឌ​បំពេញ​កិច្ច​ប៉ុណ្ណោះ បើ​ទោះជា​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា មាន​សភាព​ស្វិតស្វាញ​ល្អមើល​។

ការ​កំណត់​នេះ ត្រូវ​គេ​ឃើញ​កើតឡើង​ក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ជ្រើសរើស​ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​ទី​៤ នៅ​ព្រែក​កំ​ពិស​។

កីឡាករ​កំពែង ខ្មៅ​មក​ពី​ក្លិប​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ប៉ះ​ជាមួយ​សិស្ស​ប្អូន សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ដោយ​ប្រវត្តិ​ការ​ប្រកួត​របស់​អ្នក​ប្រដាល់​ចិត្តមុត​ទាំង​២​នេះ គឺ​កំពែង ខ្មៅ​ប្រកួត​បាន​៥៨​ដង ឈ្នះ ៥០ ចាញ់​៦ ស្មើ​២ រីឯ​គឹ​ម​សាន្ត​ប្រកួត​បាន​៤១​ដង ឈ្នះ​២៥ ចាញ់​១២ ស្មើ​៤។

កាលពី​ជំនួប​លើក​ទី​១ អ្នក​ទាំង​២​ស្មើគ្នា​គ្មាន​ឈ្នះ គ្មាន​ចាញ់ ទើប​ការ​ប្រកួត​ក្នុង​វគ្គ​ដណ្តើម​ពាន មានការ​រំពឹង​ថា កំពែង ខ្មៅ នឹង​បើក​ការ​ប្រកួត​យកឈ្នះ​ដោយ​កិត្តិយស ដោយ​មិន​គួរ​ចាញ់​ស្វ័យប្រវត្តិ​ប្រហែស​ឱ្យ​ឡើង​គីឡូ​ជ្រុល​។

ដំណើរការ​ប្រកួត​ដ្បិតថា បាន​ឡើង ប៉ុន្តែ​គេ​ដឹង​រួច​ទៅ​ហើយ​ថា កំពែង ខ្មៅ នឹង​ចាញ់​ដោយ​ពិន្ទុ​។ ប៉ុន្តែ​កីឡាករ​រូប​នេះ ក៏​វាយ​គូប្រកួត​ធ្វើ​ឱ្យ​គេ​ទ័ល​ទី​ម្ដង​ៗ​ផង​ដែរ ដ្បិតថា​ជ័យជម្នះ​បាន​ទៅ​ភាគី​ម្ខាង​ទៀត ក្រោយ​បញ្ចប់​ទឹក​ទី​៣​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ