ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី ៖ តុលាការ​មិន​ដាក់ទោស​លោក​កឹ​ម សុខា តែ CPP ព្យាយាម​ដាក់​លក្ខខណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពា​ក្តី​ឲ្យ​លោក កឹ​ម សុខា បាន​អះអាង​កូនក្តី​ខ្លួន​មិន​ត្រូវ​បាន​តុលាការ​ដាក់ទោស​នោះ​ទេ ប៉ុន្តែ​បក្ស​កាន់​អំណាច​ព្យាយាម​ដាក់​លក្ខខណ្ឌ ។ លោក ជួន…

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពា​ក្តី​ឲ្យ​លោក កឹ​ម សុខា បាន​អះអាង​កូនក្តី​ខ្លួន​មិន​ត្រូវ​បាន​តុលាការ​ដាក់ទោស​នោះ​ទេ ប៉ុន្តែ​បក្ស​កាន់​អំណាច​ព្យាយាម​ដាក់​លក្ខខណ្ឌ ។

លោក ជួន ជូ​ងី មេធាវី​ការពា​ក្តី​ឲ្យ​លោក​កឹ​ម សុខា មួយ​រូប​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា យ៉ាង​ដូច្នេះ​ថា​«​តុលាការ​នឹង​មិន​ដាក់ទោស​លោក កឹ​ម សុខា ទេ​ទុក​ឲ្យ​លោក កឹ​ម សុខា ជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ហើយ​ស៊ី​ភី​ភី ព្យាយាម​ដាក់​លក្ខខណ្ឌ​ដល់​លោក កឹ​ម សុខា​» ។ លោក​បន្ត​ថា បើ​តុលាការ​ដាក់ទោស​លោក កឹ​ម សុខា នោះ​លោកស្រី មូរ សុខ​ហួរ នឹង​មក​ដឹកនាំ​សង្គ្រោះ​ជាតិ ស៊ី​ភី​ភី នឹង​មិន​អាច​ដាក់​លក្ខខណ្ឌ​ដល់​លោកស្រី មូរ​សុខ​ហួរ បាន​ឡើយ ។

ចំពោះ​ការ​លើក​ឡើង​របស់​មេធាវី​រូប​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ហៅ​ការ​លើក​ឡើង​របស់​មេធាវី​ថា មិន​ត្រឹមត្រូវ និង​ឡូ​ស៊ិ​ច​នោះ​ទេ ។ ប្រភព​បន្ត​ថា ខ្យល់​បក​បោក លោក​មេធាវី​ផ្តល់​ចម្លើយ​អត់​ឡូ​ស៊ិ​ច​នោះ​ទេ ខ្ញុំ​គិត​ថា​សង្គ្រោះ និង​មិនកើត​ឡើង​នោះ​ទេ លុះត្រា​លោកនាយក​រដ្ឋមន្ត្រី​ឈប់​កាន់​អំណាច ហើយ​អាច​កូន​ឡើង​មក​កាន់​ដំណែង បន្ទប់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទំហំ​ធំ​ឡើង​ៗ​ក៏​ថា​បាន ។

សូម​ជម្រាប​ថា លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ដាក់​ពន្ធ​ធានា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ។ លោក កឹ​ម សុខា អ​តី​មេ​បក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ​ដោះ​លែង​លោក កឹ​ម សុខា បណ្តោះអាសន្ន កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​លោក​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង អស់​រយៈពេល​ជាង​១​ឆ្នាំ ក្រោម​បទល្មើស​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស កាលពី​ពេល​កន្លង​មក ។ ពេល​នេះ​លោក​ត្រូវ​បាន​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ចេញពី​បរិវេណ​ផ្ទះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ