ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​គ្រាន់តែ​ប៉ង ត្រូវធ្វើ​ផង​ទើប​ជោគជ័យ

5 ឆ្នាំ មុន

អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​មិនមែន​ចេះ​តែ​កើតឡើង​តាមតែ​បំណងប្រាថ្នា​របស់​សត្វ​នោះ​ទេ លុះណាតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ប្រកបដោយ​បញ្ញា និង​យក​ការ​ព្យាយាម​ជា​ធំ​ផង​ទើប​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ តែបើ​យើង​គ្រាន់តែ​ប៉ងប្រាថ្នា​ចង់បាន​ឲ្យ​ខ្លួនឯង​រស់នៅ​យូរអង្វែង​, ចង់​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគាព្យាធិ​, ចង់​រស់នៅ​ជួបជុំ​ស្វាមីភរិយា កូនចៅ​ប្រុស​ស្រី​, ចង់​ឲ្យ​អ្នក​ដទៃ​គេ​មាន​ភក្តីភាព​ស្មោះត្រង់​នឹង​ខ្លួន​, មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​កុហក…

អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​មិនមែន​ចេះ​តែ​កើតឡើង​តាមតែ​បំណងប្រាថ្នា​របស់​សត្វ​នោះ​ទេ លុះណាតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ប្រកបដោយ​បញ្ញា និង​យក​ការ​ព្យាយាម​ជា​ធំ​ផង​ទើប​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ តែបើ​យើង​គ្រាន់តែ​ប៉ងប្រាថ្នា​ចង់បាន​ឲ្យ​ខ្លួនឯង​រស់នៅ​យូរអង្វែង​, ចង់​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគាព្យាធិ​, ចង់​រស់នៅ​ជួបជុំ​ស្វាមីភរិយា កូនចៅ​ប្រុស​ស្រី​, ចង់​ឲ្យ​អ្នក​ដទៃ​គេ​មាន​ភក្តីភាព​ស្មោះត្រង់​នឹង​ខ្លួន​, មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​កុហក បោកប្រាស់​, ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពាក្យពិត​ត្រង់​, ចង់​ឲ្យ​ខ្លួនឯង​មាន​បញ្ញា​ច្រើន និង​ចង់​ឲ្យ​ខ្លួនឯង​ពោរពេញ​ទៅ​ដោយ​សុភមង្គល ដូច្នេះ​ជាដើម​នោះ នឹង​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ។

សត្វលោក​ដែល​និយាយ​ថា​ចង់បាន​នេះ ចង់បាន​នោះ​គ្រប់យ៉ាង ចុះ​ហេតុ​អ្វី​បានជា​យើង​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រយោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់នោះ ចេះ​តែ​ស្រែក​ក្តែ​ង​ៗ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាននូវ​សេចក្តីសុខ តើ​នឹង​មាន​សេចក្តីសុខ​មកពីណា​។

ព្រោះតែ​ចង់​ឲ្យ​ជីវិត​របស់​ខ្លួន​រស់នៅ​យឹ​ន​យូរ តែ​បែរជា​ទៅ​បៀតបៀន​ជីវិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​​​​តែ​សាង​នូវ​ភាព​ជា​អ្នកមាន​អាយុ​វែង​ឬ ? ចង់​មានទ្រព្យ​សម្បត្តិ តែ​បែរជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ចង់​មាន​សេ​ចក្តីសុខ តែ​បែរ​ទៅ​ប្រព្រឹត្ត​បំពាន​លើ​សេចក្តីសុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់នេះ​​សមគួរ​ដែរ​ទេ ?

ពិត​ណាស់​សុខ​ចម្រើន ទ្រព្យសម្បត្តិ យសស័ក្តិ​កើតឡើង​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ផ្លូវ​សុចរិត​ខ្លាំង​ណាស់ បូក​រួម​នឹង​សមត្ថភាព​ផង​ទើប​ឃើញ​ស្រមោល​នៃ​របស់​អស់ទាំង​នោះ តែបើ​គ្រាន់តែ​មានចិត្ត​ប៉ង​ហើយ​មិន​ធ្វើ​នោះ​ទេ​ប្រាកដជា​មិន​ជោគជ័យ​ឡើយ ។