ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ទូរស័ព្ទ​ប្រាប់​ថា​…​សឹង​មិន​ជឿ​ទេ លុះ​មក​មើល​ជាក់ស្តែង​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទៅ​លេង​ផ្ទះ​បងប្អូន​មាន​ហូប​ស្រា​បន្តិចបន្តួច លុះ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បោក​ក្បាល​បាក់​កស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទៅ​លេង​ផ្ទះ​បងប្អូន​មាន​ហូប​ស្រា​បន្តិចបន្តួច លុះ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បោក​ក្បាល​បាក់​កស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ជម្ពូ​វ​ន្ត័ ភូមិ​ជម្ពូ​វ​ន្ត័​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ភឿន ឌុ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ច្រក​ស្វាយ ឃុំ ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

តាម​ការ​រៀបរាប់​របស់​បងប្អូន​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ប្អូនប្រុស​របស់​គាត់ (​ជន​រង​គ្រោះ​) បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​១H-២១១៥ ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​សង្កាត់​កំ​បូល​ក្រោយ​ពី​ជួបជុំ​បងប្អូន​ក៏​បាន​ផឹកស៊ី​បន្តិចបន្តួច​លុះដល់​ម៉ោង​ខាងលើ​ប្អូន​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្នាក់ឯង ។

ទោះបី​បងប្អូន​ឃាត់​ជនរងគ្រោះ​អោយ​សម្រាក​នៅ​ទីនោះ​មួយ​យប់​សិន​ ក៏​ជន​រង​គ្រោះ​មិន​ព្រម​ដែរ ដោយ​ឃាត់​មិន​ឈ្នះ​ក៍​បណ្តោយ​អោយ​ជិះ​ម៉ូតូ​មក​តែឯង​ទៅ លុះ​មួយសន្ទុះ​ក្រោយ​មាន​គេ​ទូរស័ព្ទ​ប្រាប់​ថា ប្អូនប្រុស​របស់​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បោក​ក្បាល​បាក់​ក​ស្លាប់​ទៅ​ហើយ ពេល​នោះ​គាត់​មិន​សឹង​ជឿ​ទេ លុះ​មក​មើល​ជាក់ស្តែង​គឺ​ពិតជា​ប្អូនប្រុស​របស់​គាត់​បានស្លាប់​ពិតប្រាកដ​មែន​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​វាស់វែង​ហើយ​បាន​ប្រគល់​សព​អោយទៅ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ដោយឡែក​ម៉ូតូរបស់​ជនរងគ្រោះ​ត្រូវបាន​​សមត្ថកិច្ច​បាន​យក​រក្សា​ទុកបណ្តោះអាសន្ន​សិន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ