ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​មនុស្ស​២​នាក់​បាន​ស្លា.ប់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់ បាន​ស្លាប់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​ចំណុច​អូវ​ល្លិ៍​ប្រេង ដែល​ស្ថិត​ក្នុងភូមិ​ឫស្សី​ព្រះ ឃុំ​ឆ្នាល់មាន់…

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់ បាន​ស្លាប់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​ចំណុច​អូវ​ល្លិ៍​ប្រេង ដែល​ស្ថិត​ក្នុងភូមិ​ឫស្សី​ព្រះ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ម៉ាក ASiA ពាក់​ស្លាក​លេខ​កំពង់ចាម 3A-0610 ដឹក​ដំឡូង​មី តែ​អ្នក​បើករថយន្ត​រត់គេច​ខ្លួន រីឯ​ម៉ូតូ​ម៉ាក MSX ពណ៌​ស (​គ្មាន​ស្លាក​លេខ​) ជិះ​ឌុ​ប​គ្នា​២​នាក់ ហើយ​បាន​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ជាមួយ​រថយន្ត​ពី​លិចទៅ​កើត ។ ភ្លាម​ៗ​នេះ​គេ​មិន​ទាន់​ដឹង​ពី​មូល​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ តែ​គេ​គ្រាន់តែ​ដឹង​តាម​រយៈ​ការ​ពិនិត្យ​ស្លាកស្នាម គឺ​ភាគី​ទាំង​២​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

មន្ត្រី​ចរាចរណ៍​បាន​ប្រាប់​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​គឺ​១- ឈ្មោះ ធៀ​ម ពា​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​ប​ល័​ង្គ ឃុំ​ធិ​បតី ស្រុក​គា​ដ់​ក្រឡ ២- ឈ្មោះ រឿ​ន រំដោះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឆាប​ល័​ង្គ ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​ជាង​ជួសជុល​ម៉ូតូ ។

សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​មន្ត្រី​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគ​បាល​ស្រុក​គាស់​ក្រឡ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ