ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទូ​ហ្គេ​ម​បា.ញ់​ត្រី​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទូ​ហ្គេ​ម​បាញ់​ត្រី​របស់​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​វេស​នី​យ៍​ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើ​ឡើង​ចំនួន​២​ទីតាំង​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​សរុប​ចំនួន​១៣​ទូ និង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទូ​ហ្គេ​ម​បាញ់​ត្រី​របស់​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​វេស​នី​យ៍​ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើ​ឡើង​ចំនួន​២​ទីតាំង​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​សរុប​ចំនួន​១៣​ទូ និង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្លាំង​ព្រហ្មទណ្ឌកំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​បើក​ប្រត្តិការ​ទ្រង់​ទាយ​ធំ​បង្ក្រាប​ទូ​ហ្គេ​ម​បាញ់​ត្រី​ដែល​ស្ថិត​នៅ​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ចំនួន​២​ទីតាំង សរុប​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៣​ទូ​រួម​នឹង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់ ។ ទីតាំង​ខាងលើ​នេះ​បើក​លេង​ជា​យូរ​ឆ្នាំ​មក​ហើយ ។

វត្ថុ​តាង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ