ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ ! ស្ត្រី​ម្នាក់​រង​របួស​បាក់ជើង​ពីរ​កំណាត់​ក្នុង​ករណី​នេះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ កំពត​ភ្នំពេញ​ត្រង់​ចំណុច​ស្ថិត​ក្នុងភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ កំពត​ភ្នំពេញ​ត្រង់​ចំណុច​ស្ថិត​ក្នុងភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​ពីរ​កំណាត់ ។

សមត្ថកិច្ច​នគរបាល​ច​រា​រា​ចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​នេះ​កើតឡើង​នៅ​ខាងជើង​ផ្លូវ​ចូល​វត្ត​ទឹក​វិល ចម្ងាយ​ប្រហែលជា​២០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ ។ មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​នេះ​កើតឡើង គឺ​បង្ក​ដោយ​រថយន្ត​ម៉ា​សាំ​យ៉ុ​ង ពណ៌​លឿង គ្មាន​ផ្លា​ក​លេខ មក​ដល់​កន្លែង​កើតហេតុ​បាន​គេច​ជង្ហុក​ផ្លូវ រួច​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ម៉ូតូ​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កើតហេតុ​ជន​បើកបរ​ខាង​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​មុន​សមត្ថកិច្ច​ទៅ​ដល់ ហើយ​បន្សល់​ទុក​ជន​រង​គ្រោះ និង​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​ខាង​ម៉ូតូ​មានឈ្មោះ យ​ន សុ​គ​ន្ធា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ច្បារ​អំពៅ ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត បាន​រង​របួស​បាក់ជើង​ជា​ពីរ​កំណាត់ (​ត្រង់​ភ្លៅ និង​ស្មងជើង​) ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1FW- 8099 ម៉ូតូ និង​រថយន្ត​ខូចខាត​ក្រពឹត​តិច ។ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​បូកគោ (​មន្ទីរពេទ្យ​ឯកជន​) ។

ចំណែក​យានយន្ត​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​នាំ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ