ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ត្រឹមតែ​ការងារ​សុចរិត​ទៅ​បាន​សុខ​ហើយ

5 ឆ្នាំ មុន

ការ​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​ធ្វើ​ចិត្ត​ឱ្យ​រឹង​ដូច​ដែកថែប​នៅ​ពេល​ជួប​បញ្ហា​ណាមួយ​ចូល​មក​ជា​រឿង​សំខាន់ ព្រោះថា​ខ្លួន​យើង​ម្នាក់ ឬ​នៅ​ក្នុង​អង្គភាព​ការងារ ឬ​ក៏​នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយ​ៗ​ចៀស​មិន​ផុត​ពី​មានការ​ប៉ះពារ​គ្នា​នោះ​ទេ ដូច​ចាន​ក្នុង​រាវ​លែង​អី​នឹង​មានការ​ប៉ះទង្គិច​គ្នា​នោះ តែ​ការ​ចេះ​យោគយល់ ចេះ​អធ្យាស្រ័យ ចេះ​ឱ្យ​អភ័យ​ដល់​គ្នា​ជា​រឿង​សំខាន់​ ។ ជាមួយ​នេះ​ដែរ​គ្រប់​គ្រួសារ​ចាំបាច់​ក៏​ត្រូវ​មានទ្រព្យ…

ការ​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​ធ្វើ​ចិត្ត​ឱ្យ​រឹង​ដូច​ដែកថែប​នៅ​ពេល​ជួប​បញ្ហា​ណាមួយ​ចូល​មក​ជា​រឿង​សំខាន់ ព្រោះថា​ខ្លួន​យើង​ម្នាក់ ឬ​នៅ​ក្នុង​អង្គភាព​ការងារ ឬ​ក៏​នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយ​ៗ​ចៀស​មិន​ផុត​ពី​មានការ​ប៉ះពារ​គ្នា​នោះ​ទេ ដូច​ចាន​ក្នុង​រាវ​លែង​អី​នឹង​មានការ​ប៉ះទង្គិច​គ្នា​នោះ តែ​ការ​ចេះ​យោគយល់ ចេះ​អធ្យាស្រ័យ ចេះ​ឱ្យ​អភ័យ​ដល់​គ្នា​ជា​រឿង​សំខាន់​ ។

ជាមួយ​នេះ​ដែរ​គ្រប់​គ្រួសារ​ចាំបាច់​ក៏​ត្រូវ​មានទ្រព្យ មាន​ប្រាក់​ដើម្បី​សាង​សុភមង្គល​ផង​ដែរ​វា​ជា​ការ​ចាំបាច់​ណាស់ ប៉ុន្តែ​កុំ​ប្រាក់​និយម​ពេក ព្រោះថា​ក្នុង​សង្គម​គ្រួសា​ខ្លះ​មាន​មាស​មាន​ប្រាក់​ច្រើន​ណាស់ តែ​ក៏​នៅ​ខ្វះ​សុភមង្គល​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខ្វះ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត ជា​ជីវិត​រស់នៅ​ក្នុង​សភាព​វេទនា​ជាង​អ្នក​អត់​ទ្រព្យ​ទៅ​ទៀត​ក៏​មាន​ដែរ​ ។

ស្ត្រី​ជា​ភរិយា​មិន​តិច​ទេ ដែល​មិន​ខ្វះ​ទ្រព្យសម្បត្តិ មាន​សុទ្ធតែ​របស់​ល្អ​ៗ របស់​ថ្លៃ​ៗ ប៉ុន្តែ​ជា​ប្រក្រតី​ស្ត្រី​ទាំងនោះ​មានមុខ​ក្រៀម​ស្រពោន ព្រោះ​ខ្វះ​ភាព​កក់ក្តៅ​ពី​ស្វាមី​នេះឯង ។

ចំណុច​នេះ​ចង់​បញ្ជាក់​ថា បុរស​ពួក​ខ្លះ​តែង​ប្រើ​ពាក្យ​ថា រវល់​ណាស់​រហូត​មិន​មាន​ពេល​សម្រាក​នៅផ្ទះ ត្រូវ​ទៅ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្លះ​ក៏​ខ្វះ​ភាព​ស្មោះត្រង់​មួយ​និង​មួយ ខ្វះ​ធម៌​សន្តោស ខ្លះ​ល្មោភ​លោភលន់​រកស៊ី​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។ មនុស្ស​ធន់​នេះ​គេ​មិន​ហៅ​ថា​ស្វាមី​ល្អ​​ទេ គួរ​ហៅ​មោឃបុរស​វិញ​ទើបត្រូវ​ជាង​។

រឿង​ទាំង​អស់នេះ បើ​គេ​ថា​យើង​ល្ងង់​ព្រោះ​មិន​ចេះ​ដូច​គេ​ក៏​ថា​ទៅ​ចុះ​។ បុរស​ល្អ​គួរ​ចេះ​ត្រឹមតែ​ការងារ​របស់​សុចរិត មានចិត្ត​ស្មោះត្រង់​នឹង​ការងារ ស្មោះត្រង់​នឹង​គ្រួសារ​មានការ​កក់ក្តៅ​ទៅ​នឹង​បាន​សុខ​ចម្រើន គេង​លក់​ស្រួល​ហើយ ។