ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ទុកចិត្តឱ្យសោះ…រឿងប្រុស-ស្រី​នៅតែ២នាក់​ស្ងាត់ៗ​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​ករណី​រំលោភ​ប្អូនថ្លៃ​ខ្លួនឯង​បាន​សម្រេច ​កាលពី​យប់​ថ្ងៃ​ទី​១២  វិច្ឆិកា ហើយ​រត់គេច​ខ្លួន ត្រូវនគរបាល​ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ សៅ សា​រឿ​ន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​ករណី​រំលោភ​ប្អូនថ្លៃ​ខ្លួនឯង​បាន​សម្រេច ​កាលពី​យប់​ថ្ងៃ​ទី​១២  វិច្ឆិកា ហើយ​រត់គេច​ខ្លួន ត្រូវនគរបាល​ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក ស្រាវជ្រាវ​ចាប់​បាន​ហើយ នៅ​ចំណុច​វត្ត​តេ​ជោ​ភ្នំ​ឆត្រ ក្នុងស្រុក​ស្វាយចេក នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ។

ជនសង្ស័យ​ឈ្មោះ កែវ វណ្ណ​ឌី  អាយុ​២៦​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។ លោក​អធិការ​ប្រាប់​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​មួយ​ចោទ​ជន​នេះ ​ពី​បទ​រំលោភ​កូនស្រី​គាត់​អាយុ​១៧​ឆ្នាំ ដែល​ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ ខណៈ​ពឹង​ឲ្យ​ជូន​ទៅ​ផ្ទះ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ។

នា​យប់​នោះ ជនសង្ស័យ​បាន​ពឹង​ប្អូនថ្លៃ​ស្រី​ឲ្យ​ជូន​ទៅ​ផ្ទះ​ដោយ​ជិះ​ម៉ូតូឌុប​គ្នា ។ លុះ​ទៅ​ដល់​កន្លែង​ស្ងាត់​ចំណុច​ដី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៥៨​ប្រហែល​៥០០​ម៉ែត្រ ក៏​ឈប់​ម៉ូតូ​ចាប់បង្ខំ​ប្អូនថ្លៃ​ស្រី​ប៉ង​រំលោភ ។ ប៉ុន្តែ​ដោយ​នាង​មិន​ព្រម​ជនសង្ស័យ​ ក៏​ដាល់​ពោះ​នាង​២​ដៃ បណ្តាល​ឲ្យ​ចុក​រហូត​សន្លប់​ទើប​រំលោភ ។

ក្រោយ​ពី​រំលោភរួច​ហើយ ​ជន​រង​គ្រោះ​ដឹងខ្លួន​វិញ ក៏​ព្យាយាម​អង្វរ​បងថ្លៃ​កំហូច​ឲ្យ​ជូន​ទៅ​ផ្ទះ ហើយ​នៅ​ពេល​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ នាង​ឃើញ​អ្នក​ឆ្លុះ​សត្វ ​ក៏​លោត​ចុះ​ស្រែក​ឲ្យ​ជួយ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ អ្នក​ឆ្លុះ​សត្វ​បានរ​ត់ទៅ​ជួយ​ជន​រង​គ្រោះ​តាម​សម្លេង​ស្រែកហៅ ព្រមទាំង​ចាប់​ជន​កំហូច​វ៉ៃ​ត្រូវ​២​ខ្សែក្រវាត់​ទៀត​ផង ។ ចំណែក​ជនសង្ស័យ ក្រោយ​ពី​ត្រូវ​អ្នក​ឆ្លុះ​សត្វ​វាយ ក៏​បើក​ម៉ូតូគេច ខ្លួន​បាត់​តាំងពី​យប់​កើតហេតុ​នោះ​មក ។

លោក​អធិការ​បញ្ជាក់​ថា បន្ទាប់​ពី​មានការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នៅ​ក្នុងស្រុក​ស្វាយចេក ខណៈ​ជនសង្ស័យ​គេចខ្លួន​ទៅ​សម្ងំ​នៅ​ទីនោះ​។

លោក​អធិការ​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​និង​សាកសួរ​រួច សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ